ក្រុមហ៊ុនរបស់​មន្ត្រី​យោធាម្នាក់ ត្រូវបានក្រសួងរ៉ែនិងថាមពល ​សម្រេច​ពិន័យ​ជាង​២០​ម៉ឺន​ដុល្លារ​រឿង​លួច​ធ្វើ​អាជីវកម្ម​មុន​មាន​អាជ្ញាប័ណ្ណ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន​អភិវឌ្ឍ​ភ្នំ​ថ្កូវ ត្រូវបានក្រសួង​រ៉ែ​និង​ថាមពល សម្រេច​ផាកពិន័យ​ជា​ប្រាក់​ ៨២១ ១៧១ ០០០​រៀល ស្មើ​និង​ ២០៥ ៣១៨​ដុល្លារ​អាមេរិក នៅ​ក្នុង​សំណុំរឿង​លួច​ធ្វើ​អាជីវកម្ម មុន​ពេល​មាន​អាជ្ញាប័ណ្ណ​និង​ច្បាប់​អនុញ្ញាត ស្ថិតនៅ​ភូមិ​កោះ​ផ្ដៅ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ឯកសារកម្រាស់ពីរទំព័រ​ដែល​ចុះហត្ថលេខា​ដោយរដ្ឋមន្ត្រីក្រសួង​រ៉ែនិង​ថាមពល លោក ស៊ុយ សែម ​ជម្រាប​ទៅ​កាន់ប្រធាន​ក្រុមហ៊ុន​​អភិវឌ្ឍ​ភ្នំ​ថ្កូវ លោក អេង អូន កាលពី​ថ្ងៃទី​២៩ ​ខែមិថុនា ឆ្នាំ២០២១ ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ក្នុងលិខិតខាងលើបញ្ជាក់ថា៖ ក្នុងករណី​ដែល​ក្រុមហ៊ុន​យឺតយ៉ាវ ឬ​មិន​ព្រម​បង់​ប្រាក់​ពិន័យ​តាម​កាលកំណត់ ក្រសួង​រ៉ែ​និង​ថាមពល នឹង​បញ្ឈប់​ការផ្ដល់​អាជ្ញាប័ណ្ណ​អោយ​ក្រុមហ៊ុន​តាម​ការស្នើសុំ។

ក្រសួងរ៉ែ និងថាមពលបន្ថែមថា ក្រុមហ៊ុន​បាន​កាយ​យក​អាច​ដីក្រហម​មុនទ​ទួល​បាន​អាជ្ញាប័ណ្ណ​អស់​បរិមាណ​ចំនួន ៥១ ៣២៩,៥០​ម៉ែត្រ​គូប ល្មើស​និង​មាត្រា​៣៥​ថ្មី នៃ​ច្បាប់​ស្ដីពី​វិសោធនកម្ម​នៃ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​អាជីវកម្ម​ធនធាន​រ៉ែ​ ត្រូវ​រង​ការផាកពិន័យ​ចំនួន​ស្មើ​និង​២​ដង​នៃ​ចំនួន​ប៉ាន់ស្មាន​លើ​ផលិតផល​រ៉ែ​ ដែល​បាន​ជីក​យក​ស្មើ​និង​ទឹកប្រាក់ ៨២១ ២៧២ ០០០​រៀល។

ក្រសួង​ទុក​រយៈពេល​១៥​ថ្ងៃ​គិតពី​ថ្ងៃ​ចុះហត្ថលេខានេះតទៅ ដើម្បី​ឲ្យ​ក្រុមហ៊ុន​តវ៉ា​ជា​លាយល័ក្ដ​អក្សរ ផុត​ពី​នេះ​ក្រសួង​និង​ចេញ​លិខិត​ធ្វើការ​ផាកពិន័យ​ពុំ​ទុកពេល​ត​វ៉​ទៀតឡើយ និង​សម្រេច​ផាកពិន័យ​ដូចខាងក្រោម៖

​កំណត់​យក​តម្លៃ​ប៉ាន់ស្មាន​ដីក្រហម​ស្មើ ៨ ០០០ ក្នុង​១​ម៉ែត្រ​ត្រីគុណ ។​

៨ ០០០ គុណ​និង ៥១ ៣២៩.៥០​គុណ​២ ស្មើ ៨២១ ២៧២ ០០០ រៀល ។​

ប្រភព​ព័ត៌មាន​ពី​ក្រសួង​រ៉ែ​និង​ថាមពល បានឲ្យ​ដឹងថា ទោះបី​មានការ​ព្រមាន​ធ្ងន់ៗ តែ​ក្រុមហ៊ុន​អភិវឌ្ឍ​ភ្នំ​ថ្កូវ​របស់លោក អេង អូន នៅ​មិ​ន​ទាន់​បង់ប្រាក់​ពិន័យ​ទេ ថែមទាំង​មាន​ចេតនា​គេចវេះ​ការទទួលខុសត្រូវ​បង់ពន្ធ​ទៀតផង។ ខណៈដែលលោក ​អេង អូន ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​មន្ត្រី​យោធា​នៅ​មូលដ្ឋាន​ទ័ពអាកាស​កង​កេង ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍ ភ្នំ​ថ្កូវ ស្រុក​កំពង់ត្រាច ខេត្តកំពត៕