មហាសេដ្ឋី គិត ម៉េង៖ សូមកុំខ្ជះខ្ជាយពេលវេលាលង់លក់ក្នុងក្តីស្រមៃ ចាប់ផ្តើមច្នៃប្រឌិតអនាគតដែលអ្នកចង់បាន ចាប់ផ្តើមពីថ្ងៃនេះតទៅ

ជុំវិញ​ឧកញ៉ា

ខ្ញុំមានគំនិតថា ប្រសិនបើយើងចង់ឃើញអនាគតរបស់យើង ដូច្នេះយើងត្រូវមើលលើអ្វីដែលយើងធ្វើក្នុងពេលបច្ចុប្បន្ន ជាមួយសកម្មភាពប្រចាំថ្ងៃ និងកែសម្រួលឱ្យសមស្របតាមកាលៈទេសៈ។ នេះជាការអះអាងលើបណ្តាញសង្គមហ្វេសប៊ុករបស់មហាសេដ្ឋី គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយាល់ គ្រុប នៅថ្ងៃចន្ទ ទី១៩ ខែកក្កដានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ប្រសិនបើអ្នកចង់បានទ្រព្យសម្បត្តិថ្មី អ្នកអាចចាប់ផ្តើមធ្វើការឆ្ពោះទៅរកវានៅថ្ងៃនេះ។ ប្រសិនបើអ្នកចង់បើកអាជីវកម្ម សូមចាប់ផ្តើមប្រមូលនូវអ្វីដែលអ្នកគិតថាអ្នកត្រូវការសម្រាប់អាជីវកម្មនោះចាប់ពីពេលនេះ។

អ្នកឧកញ៉ាបានឲ្យតំបូន្មានថា៖ អនាគតដែលយើងចង់បានបំផុតគឺជាអនាគតដែលយើងមានសមត្ថភាពបង្កើតវាពីការតាំងចិត្តពីពេលនេះ។ សូមកុំខ្ជះខ្ជាយពេលវេលាលង់លក់ក្នុងក្តីស្រមៃ ចាប់ផ្តើមច្នៃប្រឌិតអនាគតដែលអ្នកចង់បាន ចាប់ផ្តើមពីថ្ងៃនេះតទៅ។

នៅពេលថ្មីៗនេះ អ្នកឧកញ៉ា ក៏បានដាក់ជាសំណួរលើបណ្តាញសង្គមហ្វេសបុកថា តើអ្នកដឹងច្បាស់ពីគោលបំណងនៃជីវិតរបស់អ្នកហើយឬនៅ?

អ្នកឧកញ៉ាបានលើកឡើងថា៖ យើងភាគច្រើនមានបំណងចង់ក្លាយជាមនុស្សដែលប្រសើរជាងមុន។ យើងមានអារម្មណ៍ល្អនៅពេលដែលយើងប្រឹងប្រែងអស់ពីសមត្ថភាព ហើយមានអារម្មណ៍មិនល្អ នៅពេលដែលយើងធ្វើមិនបាន។ យើងលើកទឹកចិត្តកូនៗរបស់យើងឱ្យអស់ពីសមត្ថភាព ដោយសម្រេចបាននូវអ្វីដែលពួកគេអាចសម្រេចបាន។

បើតាមអ្នកឧកញ៉ា យើងក៏សូមកោតសរសើរដល់អ្នកដែលខិតខំអស់ពីសមត្ថភាព។ ដូច្នេះ អាថ៌កំបាំងនៃការបំពេញគោលបំណងនៃជីវិតរបស់យើងគឺធ្វើឱ្យអស់ពីសមត្ថភាពក្នុងទំនាក់ទំនងការងាររបស់យើង និងអ្វីដែលយើងធ្វើ។ ជីវិតរស់នៅបានល្អបំផុត ដោយផ្តោតលើការខិតខំ និងតស៊ូឆ្លងកាត់ការលំបាកផ្សេងៗ។ ការយកចិត្តទុកដាក់១០០%លើគោលដៅរបស់យើង នឹងធ្វើឱ្យយើងក្លាយជាមនុស្សល្អបំផុតដែលយើងអាចធ្វើបាន។

អ្នកឧកញ៉ា គិត ម៉េង គឺជាពាណិជ្ជករដ៍ឆ្នើមនឹងលេចធ្លោម្នាក់ក្នុងពិភពជំនួញនៅប្រទេសកម្ពុជា ខណៈដែលលោកតែងតែបង្ហោះសារអប់រំ បណ្តុះគំនិតលើកទឹកចិត្តដល់ប្រិយមិត្តរបស់លោកលើទំព័រហ្វេសបុកផ្ទាល់ខ្លួនជារឿយៗ ដូច្នេះលោកអ្នកនាង សូមចុច Like Page អ្នកឧកញ៉ា ដើម្បីទទួលបានគន្លឹះ និងគំនិតអប់រំល្អៗ៕

អត្ថបទទាក់ទង៖