ផ្សារ​ទំនើប​ជីបម៉ុងលើផ្លូវ ២៧១ សម្រុកធ្វើ​គ្រោង​បញ្ចប់​នៅ​ឆ្នាំ​២០២២

សង្គម​និង​សេដ្ឋកិច្ច

ផ្សារទំនើបខ្នាតយក្ស ២៧១ មេហ្គាល ម៉លរបស់​ក្រុមហ៊ុន​ជីបម៉ុង ស្ថិតនៅតាមបណ្តោយផ្លូវ ២៧១ កំពុង​សម្រុកសាងសង់ឲ្យបានរួចរាល់តាមការគ្រោងទុកត្រឹមត្រីមាសទី៣ ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោក Arnaud Dufresne អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បានប្រាប់​បណ្តាញ​ព័ត៌មាននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ថា ក្រុមកម្មករ​នៅ​តែ​បន្តសាងសង់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាល ម៉ល ជារៀងរាល់ថ្ងៃ មក​ដល់​ពេលនេះ សម្រេចបានប្រមាណជា ៦០ភាគរយហើយ ដោយក្នុងនោះ គ្រឿងបង្គុំអគារទាំងមូលសម្រេចបានជាង ៩៦ភាគរយ។ ក្រុមហ៊ុននឹងបញ្ចប់ការសាងសង់ ហើយដាក់ឲ្យដំណើរការតាមការគ្រោងទុក។

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាល ម៉ល ជាគម្រោងវិនិយោគដ៏ធំដែលមានទីតាំងសម្រាប់ជួលរហូតដល់ទៅ ២៥០ ទីតាំង។ គម្រោងនេះ នឹងប្រែតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ ឲ្យក្លាយជាតំបន់ពាណិជ្ជកម្មដ៏មមាញឹកមួយនាពេលខាងមុខ។ ខណៈ​ដែល​ផ្សារទំនើបដ៏ធំមួយនេះ គ្រោង​បញ្ចប់នៅពេលឆាប់ៗនេះ បើ​តាម​លោកArnaud Dufresne ក្រុមហ៊ុន​កំពុងបើកទ្វារស្វាគមន៍ដៃគូពាណិជ្ជកម្មនានា ដែលមានបំណងចង់ជួលផ្ទៃក្រឡាក្នុងផ្សារទំនើបដើម្បីដាក់លក់ផលិតផល និងសេវាកម្មរបស់ខ្លួនផងដែរ៕