ឧកញ៉ាញូស៍ណែនាំឲ្យស្គាល់សមាសភាពក្រុមការងារទាំង១៣ ផ្នែកឯកជននៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ជុំវិញ​ឧកញ៉ា

នៅដើមឆ្នាំ២០១៩កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចថ្មីមួយ ស្តីពីការទទួលស្គាល់ជាផ្លូវការ នូវសមាសភាពក្រុមការងារទាំង១៣ ផ្នែកឯកជននៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

បើតាមសេចក្តីសម្រេច សមាសភាពក្រុមការងាររបស់ផ្នែកឯកជន គឺធ្វើការពិភាក្សាដើម្បីប្រមូលផ្តុំនូវរាល់បញ្ហាដែលមានចរិតជាគន្លឹះ សម្រាប់លើកឡើងជាមួយក្រុមការងាររាជរដ្ឋាភិបាលជាដៃគូ ឬសម្រាប់លើកឡើងនៅពេលមានការប្រជុំពេញអង្គរបស់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងករណីមានតម្រូវការបន្ថែម សមាសភាពផ្សេងទៀត ក្នុងក្រុមការងារនីមួយៗរបស់ផ្នែកឯកជន ជាសិទ្ធិសម្រេចរបស់សភាពណិជ្ជកម្ម ដែលត្រូវមានការពិភាក្សាឯកភាពជាមួយសហប្រធាននៃក្រុមការងារសាមុី ដោយឈរលើលក្ខណៈវិនិច្ឆ័យមួយចំនួនច្បាស់លាស់ មានជាអាទិ៍៖ និរន្តភាព ប្រសិទ្ធភាព ភាពជាដំណាង ។ល។ នៃមុខវិជ្ជាជីវៈនីមួយៗ។

ជាមួយគ្នានេះដែលបន្ទាប់ពីរាជរដ្ឋាភិបាលទទួលស្គាល់សមាសភាពជាផ្លូវការហើយ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង ១៣ផ្នែកឯកជន បានជួបប្រជុំសំណេះសំណាលសហប្រធានក្រុមការងារទាំង ១៣ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល -ផ្នែកឯកជន ដើម្បីណែនាំ និងផ្តល់អនុសាសន៍មួយចំនួនជូនដល់សហប្រធានក្រុមការងារទាំង១៣ ដើម្បីធ្វើឲ្យការងារដំណើរការទៅបានរលូន និងមានប្រសិទ្ធភាព។

ទន្ទឹមនឹងនោះ ក្រោយកិច្ចប្រជុំ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា គោលបំណង គឺដើម្បីពង្រឹង និងអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការទទួលស្គាល់ជាផ្លូវការនូវសមាសភាពក្រុមការងារទាំង១៣ ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងសហប្រធានទាំង១៣ ធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំ ស្តីពីលទ្ធផលសកម្មភាពការងាររបស់ក្រុមការងារនីមួយៗ ដែលបានសម្រេចនាពេលកន្លងមក និងទិសដៅការងារនាពេលខាងមុខ៕

សូមអានសេចក្តីសម្រេចទទួលស្គាល់ជាផ្លូវការ៖