ឧកញ៉ា​ហ៊ួត ជា​ សរសើរ​​​នាយ​ពាក់មី​មិន​ដាច់​ពីមាត់ ​មួយ​​ខែ អាច​រកលុយទិញ​ផ្ទះ ទិញ​ឡាន​ជូន​អ្នក​មាន​គុណ

ជុំវិញ​ឧកញ៉ា
201 Shares

ឧកញ៉ា ហ៊ួត ជា បានសរសើរ​តារា​កំប្លែង​នាយ​ ពាក់មី គិត​គូរ​ដល់ក្រុមគ្រួសារ​មិន​ថាខាងឪពុកម្តាយបង្កើត ឪពុកម្តាយ​​ក្មេក​។ ឧកញ៉ា ហ៊ូត ជា បានផ្ញើរសារ​​អបអរសាទរ​នាយ​ពាក់មី​ ដែល​ខែនេះ​ទិញវីឡាហ៊ួត ជា​វិចិត្តដារ៉ា​ឲ្យកូន ហើយថែម​ទាំង​ទិញឡានថ្មី​ ធ្វេីផ្ទះអោយម៉ែក្មេកទៀត​។

នាយពាក់មី ដែល​វិវឌ្ឍខ្លួនពី​អតីតកម្មករសំណង់ បាន​សាង​ភាព​លេចធ្លោ​តាម​រយៈ​ភាពប៉ិនប្រសព្វ​លើ​ការ​លេង​កំប្លែង​លើ​បណ្តាញ​ទូរទស្សន៍ CTN។ តាម​រយៈអាជីព​កំប្លែងបាន​សាងកេរ្តិ៍ឈ្មោះ​គាំទ្រ​ពីមហាជន ធ្វើ​ឲ្យ​​នាយពាក់មីអាច​រកចំណូលយ៉ាងក្រាស់ក្រែលពី​​អាជីព​សិល្បៈ​​ រហូត​មានលទ្ធភាព​សាងសង់​ផ្ទះ​ដ៏ធំ​ជូន​​ដល់​អ្នកមាន​គុណ​ និងថ្មីៗ​នេះ​បាន​ទិញ​ឡាន សាងសង់ផ្ទះ​ថ្មី​​ដល់​ឪពុកម្តាយ​ក្មេកនៅ​ស្រុកកំណើត​​​​ថែមទៀតផង៕

ឧកញ៉ា​ហ៊ួត ជា​ សរសើរ​​​នាយ​ពាក់មី​មិន​ដាច់​ពីមាត់ ​មួយ​​ខែ អាច​រកលុយទិញ​ផ្ទះ ទិញ​ឡាន​ជូន​អ្នក​មាន​គុណ
201 Shares