ជំទាវ ឧកញ៉ា ចាន់ សុទ្ធា ផ្ដល់​ប្រាក់​ជិត​១ម៉ឺន​ដុល្លារ​​ជូន​អភិបាល​ខណ្ឌ​ពោធិ​សែន​ជ័យ ទុក​ចែក​សិស្ស​ជាប់​និទ្ទេស A

ជុំវិញ​ឧកញ៉ា ព័ត៌មានថ្មីៗ

ផ្អែក​តាម​គណនីយ​Facebook លោក ហែម ដារិទ្ធិ អភិបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ ដែល​បាន​បង្ហោះ​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ឲ្យ​ដឹង​ថា លោក​ជំទាវ ឧកញ៉ា ចាន់ សុទ្ធា ដែល​ជា​ អនុប្រធាន​សភា ​ពាណិជ្ជកម្ម​កម្ពុជា និង​ជា​នាយក​ក្រុមហ៊ុនស៊ិន​ជូរី​គ្រុប ​បាន​ផ្ដល់​ថវិកា​ដល់​រូប​លោក​ចំនួន9900$ សម្រាប់​ផ្ដល់​ជូន​សិស្ស​បាក់​ឌុប​ដែល​ទើប​ប្រលង​ជាប់​​និទ្ទេសA ឆ្នាំ2019នេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណនីយ​Facebook ​ឈ្មោះ “ហែម ដារិទ្ធិ” ដែល​គេ​ស្គាល់​ថា ជា អភិបាល​ខណ្ឌ​ពោធិសែនជ័យ​បាន​សរសេរ​បែប​នេះ​(សូម​គោរពថ្លែងអំណរគុណចំពោះលោកជំទាវ ឧកញ៉ា ចាន់ សុទ្ធា អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា និង​ជា​នាយក​ក្រុមហ៊ុន​ស៊ិន​ជូរី​គ្រុប ដែល​បាន​ផ្ដល់​ថវិកា​ដល់​ខ្ញុំ​ចំនួន9900$ សំរាប់​ផ្តល់​ជូនសិស្សនិន្ទេសA ឆ្នាំ2019នេះ ។ខ្ញុំ​បាទសូមគោរពជូនពរលោកជំទាវជួបតែសេចក្តីសុខ​និងរក​ស៊ី​មាន​បានជារៀងរហូ)៕