សែលកាត ផ្តល់អាហារូបករណ៍ដល់សិស្ស១០នាក់ក្នុងការរៀនសរសេរកូដ ខណៈអ្នកឧកញ៉ា គិត ម៉េង ជឿថាគំនិតផ្តួចផ្តើមទាំងនេះនឹងបង្កើតផលវិជ្ជមានដល់សង្គម

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន សែលកាត បានផ្តល់អាហារូបករណ៏ដល់សិស្សចំនួន ១០ នាក់ក្នុងការរៀនកូដ Bootcamp ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តក្នុងការកសាងចំណេះដឹងនិងសមត្ថភាពផ្នែកឌីជីថលនៅក្នុងប្រទេសកម្ពុជា។ ការឧបត្ថម្ភ ឌីជីថល តាមរយៈសែលកាតនឹងក្លាយជាបទពិសោធន៍ផ្លាស់ប្តូរជីវិតដ៏អស្ចារ្យសម្រាប់សិស្សដែលបានចូលរួម ហើយវានឹងនាំមកនូវផលវិជ្ជមានជាច្រើនដល់សហគមន៍របស់យើងនាពេលក្រោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!

អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា៖ “ខ្ញុំមានមោទនភាពចំពោះក្រុមហ៊ុនប្រតិបត្ដិការរបស់យើងដែលបន្តចូលរួមចំណែកដល់សហគមន៍។ គំនិតផ្តួចផ្តើមនិងការគាំទ្រទាំងអស់នេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ យើងនឹងបន្តប្តេជ្ញាធ្វើឱ្យមានការផ្លាស់ប្តូរក្នុងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនឲកាន់តែប្រសើរឡើង”។

អ្នកឧកញ៉ាបានអះអាងថា បើនិយាយពីបច្ចេកវិទ្យា ខ្ញុំមានមោទនភាពដែលអាចនិយាយថា ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានសម្របខ្លួនយ៉ាងឆាប់រហ័សក្នុងកំលុងពេលជំងឺរាតត្បាតកូវីដ-១៩នេះ ដើម្បីធានាថាយើងបង្កើនការខិតខំក្នុងការផ្តល់ជំនួយទាន់ពេលវេលាដល់បងប្អូនរួមជាតិរបស់យើង តាមរយៈក្រុមហ៊ុននានាដែលស្ថិតក្រោមក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។

បើតាមអ្នកឧកញ៉ា លោកត្រូវបានលើកទឹកចិត្តដោយចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជាតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដែលអាចបើកឱកាសសម្រាប់ពួកគេ។ ពេលនោះ ដែលលោកបានតាំងចិត្តកាន់តែខ្លាំងឡើងៗក្នុងការសម្រេចគោលដៅមួយនេះរហូតមកដល់សព្វថ្ងៃ។

អ្នកឧកញ៉ាបន្ថែមថា “ផ្នែកសំខាន់មួយដែលខ្ញុំតែងតែជឿជាក់នោះ គឺគាំទ្រកូនៗរបស់យើង និងរៀបចំពួកគេសម្រាប់ជំនាញនៅសតវត្សរ៍ទី២១”។

ថ្មីៗនេះ ក្រុមហ៊ុនសែលកាតបានផ្តល់អាហារូបករណ៍ក្នុងការរៀនសរសេរកូដ និងការរៀបចំប្រព័ន្ធបច្ចេកវិទ្យាដល់និស្សិត។ ហើយនេះជាអ្វីដែលអ្នកឧកញ៉ា គិត ម៉េង ប្រកាសថា លោកពិតជាជឿជាក់លើគំនិតផ្តួចផ្តើមទាំងនេះដែលនឹងបង្កើតផលវិជ្ជមានដល់សង្គម តាមរយៈការភ្ជាប់សាជីវកម្ម និងសហគមន៍ឆ្ពោះទៅរកគោលដៅរួមមួយនេះ ដើម្បីផ្តល់អនាគតត្រចះត្រចង់សម្រាប់កូនៗរបស់យើង។

អ្នកឧកញ៉ាបញ្ជាក់ថា ខ្ញុំមានមោទនភាព និងសូមថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបន្តដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកសក្តានុពលពេញលេញរបស់យើង ដើម្បីសម្រេចបាននូវសេដ្ឋកិច្ចឌីជីថល និងកិច្ចគាំពារសង្គមនៅកម្ពុជា។ គំនិតផ្តួចផ្តើមទាំងនេះគ្រាន់តែជាការចាប់ផ្តើម ខណៈដែលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងសហគមន៍របស់យើងឱ្យកាន់តែប្រសើរឡើង៕