​ណែនាំ​ឲ្យ​ស្គាល់​ធនាគារ​ឯកជន​កំពូលទាំង ៥ ​នៅ​ស្រុក​ខ្មែរ​ មាន​មួយ​បង្កើត​តាំង​ពី​ឆ្នាំ​១៩៧៩

សង្គម​និង​សេដ្ឋកិច្ច

​គ្រប់​ធនាគារ​នៅប្រទេស​កម្ពុជា​​គឺ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ធនាគារ​ជាតិ​កម្ពុជាដែល​កកើត​ដំបូង​ឆ្នាំ ១៩៥៤ បន្ទាប់ពី​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​បារាំង​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!

​អត្ថបទ​មួយ​នេះ ឧកញ៉ាញូវស៍​សូម​លើក​បង្ហាញ​ពី​ប្រវត្តិ​ត្រួសៗ​នៃ​ធនាគារ​ឯកជន​កំពូល​ទាំង ៥ ដែល​កំពុង​មាន​សក្ដានុពល​បំផុត​នៅ​ប្រទេស​កម្ពុជា​ដូច​តទៅ៖

ធនាគារ​អេស៊ីលីដា


ធនាគារ ACLEDA Bank Plc បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៩៣ ដែល​មាន​ទីតាំង​កណ្ដាល​នៅ​ទីក្រុង​ភ្នំពេញ និង​មាន​ ២៦១ សាខា​ទូទាំង​ប្រទេស​ ហើយ​ថែម​ទាំង​មាន​ ៤២ សាខា​នៅ​ប្រទេស​ឡាវ និង ៧​ថែមទៀត​នៅ​ប្រទេស​មីយ៉ាន់ម៉ា​។ ធនាគារ​អេស៊ីលីដា ត្រូវ​បាន​ចាត់ទុក​ជា​ធនាគារ​ធំ​ជាង​គេ​នៅ​កម្ពុជា​ បើ​គិត​ទៅ​លើ​ចំនួន​អតិថិជន និង​ស្ថិតិ​ទ្រព្យសម្បត្តិ​សរុប។
-ប្រាក់ចំណូល​គិត​ត្រឹម​ឆ្នាំ ២០២០៖ ៤០៥,៩៦ លាន​ដុល្លារ
-​ប្រាក់ចំណេញ​គិត​ត្រឹម​ឆ្នាំ​២០២០៖ ១៤១,៥ លាន​ដុល្លារ
-ទ្រព្យសម្បត្តិ​សរុប​២០២០៖ ៦,៥៥ ពាន់​លាន​ដុល្លារ

ធនាគារ​កាណាឌីយ៉ា

ជា​ធនាគារ​ធំ​បំផុត​មួយ​ប្រចាំ​ប្រទេស ដែល​មាន​ទំហំ​ទីផ្សារ​នៃ​ប្រាក់​បញ្ញើ និង​ប្រាក់​កម្ចី​ច្រើន​បំផុត។ ធនាគារ​មួយ​នេះ​មាន​ទីតាំង​កណ្ដាល​នៅ​ទីក្រុង​ភ្នំពេញ និង​មាន ៥៧ សាខា​ទូទាំង​ប្រទេស បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៩១ ដែល​គ្រានោះ​មាន​ឈ្មោះ Canadia Gold & Trust Corporation Ltd។ ២ ឆ្នាំ​បន្ទាប់​ប្ដូរ​ឈ្មោះ​ទៅ​ជា​ធនាគារ Canadia Bank Ltd., និង​នៅ​ឆ្នាំ ២០០៣ ប្ដូរ​ទៅ​ជា ធនាគារ​ Canadia Bank Plc រហូត​មក​ទល់​សព្វថ្ងៃ​។
-ប្រាក់ចំណូល​គិត​ត្រឹម​ឆ្នាំ ២០១៩៖ ២១៧,២ លាន​ដុល្លារ
​-ប្រាក់ចំណេញ​គិត​ត្រឹម​ឆ្នាំ​២០១៩៖ ១២២,៦ លាន​ដុល្លារ
-ទ្រព្យសម្បត្តិ​សរុប​២០១៩៖ ៦,៥៥ ពាន់​លាន​ដុល្លារ

ធនាគារ ABA Bank

ជា​ធនាគារ​លេចធ្លោ​លើ​ការ​ប្រើប្រាស់​បច្ចេកវិទ្យាឈាន​មុខ​គេ​​ ដែល​ផ្ដល់​នូវ​សេវាកម្ម​រហ័ស​ទាន់​ចិត្ត​ដល់​អតិថិជន​។ ​ធនាគារ​ ABA​បង្កើត​ឡើង​នៅឆ្នាំ ១៩៩៦ ដែល​កាល​នោះ​មាន​ឈ្មោះ Advanced Bank of Asia Limited។
-ប្រាក់ចំណូល​គិត​ត្រឹម​ឆ្នាំ ២០១៩៖ ២១២,៤ លាន​ដុល្លារ
​-ប្រាក់ចំណេញ​គិត​ត្រឹម​ឆ្នាំ​២០១៩៖ ១២៧,៤ លាន​ដុល្លារ
-ទ្រព្យសម្បត្តិ​សរុប​២០១៩៖ ៤,៣៩ ពាន់​លាន​ដុល្លារ

ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា

Foreign Trade Bank of Cambodia ឬ​គេ​និយម​ហៅ​កាត់ FTB គឺ​ជា​ធនាគារ​មាន​វ័យ​ចំណាស់​ជាងគេ​នៅ​កម្ពុជា​ ពោល​គឺ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៧៩ ហើយ​ឈរ​ជើង​មាន​ឈ្មោះ​បោះ​សំឡេង​ដល់​សព្វថ្ងៃ។
-ប្រាក់ចំណូល​គិត​ត្រឹម​ឆ្នាំ ២០១៩៖ ៣៧,៤៥ លាន​ដុល្លារ
​-ប្រាក់ចំណេញ​គិត​ត្រឹម​ឆ្នាំ​២០១៩៖ ២៥ លាន​ដុល្លារ
-ទ្រព្យសម្បត្តិ​សរុប​២០១៩៖ ១,៤៩ ពាន់​លាន​ដុល្លារ

ធនាគារ J Trust Royal Bank

កាលពី​ដើម​ឡើយ​វា​មាន​ឈ្មោះ​ថា ANZ Royal Bank ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៥ តែ​ក្រោយ​មក​នៅ​ខែ​សីហា ២០១៩ ក៏​បាន​ប្ដូរ​ឈ្មោះ​ទៅជា​ធនាគារ J Trust Royal និង​ដំណើរការ​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន J Trust Co., Ltd។
-ប្រាក់ចំណូល​គិត​ត្រឹម​ឆ្នាំ ២០១៦៖ ៤៧,៤៤ លាន​ដុល្លារ
​-ប្រាក់ចំណេញ​គិត​ត្រឹម​ឆ្នាំ​២០១៦៖ ២១,០៣ លាន​ដុល្លារ
-ទ្រព្យសម្បត្តិ​សរុប​២០១៦៖ ១,០៤ ពាន់​លាន​ដុល្លារ៕

ប្រភព: corporatefinanceinstitute