អ្នកជំនួញអចលនទ្រព្យវ័យក្មេងចំណាយដើមទុនខ្ទង់សែនដុល្លារប្រែក្លាយដីឡូតិ៍ទំនេរចោល ទៅជាភោជនីយដ្ឋានផ្ដល់ការងារដល់បុគ្គលិកជាង ៤០នាក់

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

ដង្ខៅអចលនទ្រព្យផ្លូវជាតិ៥១ លោក ស្រេង ឈាងឡេង មិនត្រឹមតែបើកគម្រោងអភិវឌ្ឍន៍លក់ដីឡូតិ៍ និងផ្ទះអាជីវកម្មជាង ១០គម្រោងតែប៉ុណ្ណោះទេ នៅពីក្រោយភាពជោគជ័យខាងវិស័យអចលនទ្រព្យរបស់ខ្លួន ស្ថាបនិកក្រុមហ៊ុន ឈាងទ្បេង អុិនវេសមុិន ឯ.ក ក៏កំពុងគ្រប់គ្រងភោជនីដ្ឋាន និងផាប់ ដ៏ល្បីឈ្មោះមួយ ឈ្មោះ​ «ហ្សឹម» ថែមទៀតផង។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ!

គិតមកទល់ពេលនេះ Zem Restaurant & Pub របស់លោក ស្រេង ឈាងឡេង ឈរជើងបាន ១ឆ្នាំគត់ ហើយក៏បានផ្ដល់ការងារឱ្យបុគ្គលិកខ្មែរយើង បានធ្វើការងារបង្កើនប្រាក់ចំណូលមិនក្រោម ៤០នាក់ដែរ។ រំលឹកដល់ប្រវត្តិដំបូង នៃការផ្ដួចផ្ដើមគំនិត បង្កើតភោជនីយដ្ឋាន «ហ្សឹម» នេះឡើង អ្នកជំនួញវ័យក្មេង រូបនេះ បង្ហើបឱ្យដឹងថា៖ កាលពីជាង ១ឆ្នាំមុន ទីតាំងភោជនីដ្ឋាននេះ គឺជាដីឡូតិ៍ ដែលម្ចាស់គាត់ ទុកទំនេរចោល មិនទាន់អភិវឌ្ឍន៍អ្វីឡើយ។

ដោយសារតែមើលឃើញពីសក្កានុពល ទីតាំងអត់សូវមានភោជនីយដ្ឋាន និងឱកាស ជាពិសេសចង់ច្នៃបង្កើតការងារដល់អ្នកកំពុងខ្វះខាតការងារក្នុងបរិបទកូវីដនេះផងនោះ លោកក៏បានទាក់ទងជួលម្ចាស់ដី ឈូសឆាយ រៀបចំចេញជាទីតាំង Zem Restaurant & Pub នេះឡើង និងបានឈរជើង បម្រើសេវាកម្មជូនអតិថិជនរហូតដល់សព្វថ្ងៃ។ ទាំងការជួលដី រៀបចំឌីហ្សាញ ជួលបុគ្គលិក និងចំណាយផ្សេងៗទៀត លោក ឈាងឡេង បញ្ជាក់ថា លោកចំណាយដើមទុនចូលខ្ទង់សែនដុល្លារដែរហើយ។

លោក ឈាងឡេង បន្តថា៖ ការបង្កើតផ្ដើមគំនិត ប្រែក្លាយដីឡូតិ៍ គ្មានមនុស្សរស់នៅ ទៅជាភោជនីយដ្ឋានទំនើប ​ «ហ្សឹម» មានទីតាំងនៅម្ដុំឈូកវ៉ា៣ ទល់មុខព្រលានយន្តហោះពោធិចិនតុង ព្រោះកាលពីជាងមួយឆ្នាំមុន លោកសម្លឹងឃើញថា នៅម្ដុំជុំវិញនោះ មិនសូវសម្បូរភោជនីយដ្ឋាន សេវាកម្មម្ហូបអាហារ និងការកម្សាន្ត ទើបលោកបើកភោជនីយដ្ឋាននៅទីនោះ ដោយមិនស្ទាក់ស្ទើរ បើទោះបីជាពីមុន និងឥឡូវ ស្ថិតក្នុងស្ថានភាពកូវីដ អាជ្ញាធរតម្រូវឱ្យបើកបិទៗ តាមការណែនាំខ្លះក៏ដោយ។

ភោជនីយដ្ឋាន Zem Restaurant & Pub កំពុងបើកដំណើរការឡើងវិញធម្មតា ដោយបើកចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ១២យប់។ បច្ចុប្បន្នភោជនីយដ្ឋាន «ហ្សឹម» ក៏កំពុងប្រកាសជ្រើសរើសបុគ្គលិកធ្វើការងារបន្ថែមជាច្រើនអ្នក ទៅតាមជំនាញ និងបទពិសោធន៍។

អានអត្ថបទ៖ ដំណើរជីវិតរបស់ស្ថាបនិកក្រុមហ៊ុន ឈាងទ្បេង អុិនវេសមុិន ឯ.ក ផ្ដើមពីជិះម៉ូតូនាំភ្ញៀវទិញដីឡូតិ៍ក្លាយជាម្ចាស់គម្រោងអចលនទ្រព្យម្ដុំផ្លូវ51 បោះទុនវិនិយោគខ្ទង់លានដុល្លារ

ហេតុអ្វី ក្នុងស្ថានភាពកូវីដដូច្នេះហើយ ភោជនីយដ្ឋាន Zem Restaurant & Pub នៅតែបន្តឈរជើង និងផ្ដល់ការងារដល់បុគ្គលិកជិត ៤០នាក់ បានរយៈពេលមួយឆ្នាំពេញ?

អគ្គនាយកក្រុមហ៊ុន ឈាងទ្បេង អុិនវេសមុិន ឯ.ក និងជាម្ចាស់ភោជនីយដ្ឋាន Zem Restaurant & Pub ផ្ទាល់ លោក ស្រេង ឈាងឡេង បានបញ្ជាក់ថា៖​ «តាមពិតទៅ កន្លែងភោជនីយដ្ឋានលោក ក៏រងផលប៉ះពាល់ដោយសារឥទ្ធិពលកូវីដបន្តរាតត្បាតដែរ ប៉ុន្តែយើងបើកទៅតាមការណែនាំរបស់អាជ្ញាធរ និងក្រសួងសុខាភិបាលរហូតមក។ តួយ៉ាងមកទល់ពេលនេះ ពួកយើងបន្តបើកដំណើរការមែន តែមិនបានផ្ដល់សេវាកម្មច្រើនដូចពីមុនទេ ទើបតែពេលនេះ ពួកខ្ញុំចាប់ផ្ដើមរើសបុគ្គលិកបំពេញបន្ថែមវិញខ្លះ ព្រោះមានអតិថិជនគាំទ្រវិញបណ្ដើរៗ ហើយការរៀបចំទីតាំងទៀតសោត ក៏ពួកយើង រក្សាគម្លាតជូនភ្ញៀវ និងបើកទទួលកុម្ម៉ង់លើការវេចខ្ចប់អាហារនៅភោជនីយដ្ឋានដឹកជូនភ្ញៀវផងដែរ»៕

អានអត្ថបទ៖ មុនសម្ពោធបើកលក់គម្រោងទី១២ជាផ្លូវការ លោក ស្រេង ឈាងឡេង ប្រកាសលក់បញ្ចុះតម្លៃទីតាំងប្លង់ល្អៗជូនអតិថិជន ២,៥០០$ ក្នុងមួយឡូតិ៍

អ្នកជំនួញអចលនទ្រព្យវ័យក្មេងចំណាយដើមទុនខ្ទង់សែនដុល្លារប្រែក្លាយដីឡូតិ៍ទំនេរចោល ទៅជាភោជនីយដ្ឋានផ្ដល់ការងារដល់បុគ្គលិកជាង ៤០នាក់