ឧកញ៉ា នួន អក បង្ហាញ ៣ចំណុច ដើម្បី​បង្កើតផ្នត់គំនិតសេដ្ឋី

ជុំវិញ​ឧកញ៉ា
0 Shares

តើអ្នកធ្លាក់ចង់ក្លាយជាអ្នកមានទ្រព្យសម្បត្តិហូហៀរដែរទេ? អ្នកចង់ក្លាយជាអ្នកមានដោយសារអាជីវកម្មរបស់មែនទេ? ហើយគំនិតនោះក៏បានបាត់ទៅវិញ នៅពេលអ្នកភ្លេចខ្លួនមែនទេ? ការបណ្ដុំគំនិតវាជារឿងដំបូងដែលអ្នកត្រូវគិតមុនគេ ដូច្នេះថ្ងៃនេះស្ពាននឹងនាំលោកអ្នក ដើម្បីបណ្ដុះគំនិតជាអ្នកមាន។

១. មានចក្ខុវិស័យ

បើអ្នកប្រថ្នាចង់ក្លាយអ្នកមានទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់ អ្នកត្រូវកំណត់ថា អ្នកក្លាយជាសេដ្ឋីដោយសារអ្វី? ដោយសារអាជីវកម្មរបស់អ្នក ឬ ជំនាញពិសេសរបស់អ្នក? បើសិនអ្នកបានដឹងច្បាស់ពីអ្វីដែរអ្នកចង់បានហើយ អ្នកត្រូវធ្វើផែនការណ៍ ១០ ឬ ២០ ឆ្នាំជាដើម ដើម្បីជាទិសមួយសម្រាប់ ចង្អុលបង្ហាញផ្លូវដល់អ្នក ក្នុងការទៅដល់គោលដៅ។ បើសិនអ្នកជោគជ័យ វាជាល្អរឿងណាស់សម្រាប់អ្នក តែបើអ្នកបរាជ័យ វាជាមេរៀនដែលអ្នកបានសិក្សាស៊ីជម្រៅ និងមានអត្តន័យខ្លឹមសារល្អបំផុត។ ប្រសិនបើអ្នកមិនចង់ក្លាយជាសេដ្ឋីដែលមានប្រាក់ស្តុកស្តុមទេ អ្នកត្រូវសួរខ្លួនឯងថា ហេតុអ្វី? តើអ្នករំពឹងចង់បានអ្វី? អ្នកជោគជ័យមានកិច្ចការជាច្រើនដែលពួកគេនឹងធ្វើ ដូច្នេះអ្នកត្រូវមានគំរោងអោយបានច្បាស់លាស់ សម្រាប់ជំហាននីមួយៗ។

២. ពេញចិត្តនូវអ្វីដែលអ្នកកំពុងធ្វើ

ប្រសិនបើអ្នកមិនពេញចិត្តនូវអ្វីដែលអ្នកកំពុងធ្វើទេ អ្នកនឹងមិនមានអារម្មន៍ធ្វើការនោះទេ ហើយការងារនោះក៏មិនបានល្អទៀតផង ប៉ុន្តែបើអ្នកស្រលាញ់នូវអ្វីដែលអ្នកកំពុងធ្វើ អ្នកនឹងធ្វើអោយអស់ពីសម្ថតភាព លុយនឹងរត់មករកអ្នកមិនខាតឡើយ។ បើទោះបីអ្នកកំពុងធ្វើការងារដែលអ្នកមិនចូលចិត្តក៏ដោយ បើអ្នកអាចផ្លាស់ប្ដូរគំនិតបាន អ្វីៗនឹងល្អប្រសើឡើងវិញ។

៣. ត្រូវមានដំណោះស្រាយ

អ្នកត្រូវមានដំណោះស្រាយបញ្ហាលើអាជីវកម្ម ឬ ការងាររបស់អ្នក ។ មិនសំខាន់ថា បញ្ហាធំ ឬ តូចប៉ុណ្ណានោះទេ អ្នកត្រូវរកដើមហេតុនៃបញ្ហាអោយឃើញសិន នោះអ្នកនឹងអាចរកវិធីដោះស្រាយបានហើយ។ សេដ្ឋីដឹងពីក្បួតនៃការដោះស្រាយបញ្ហា ដោយមិនគេចវេសពីបញ្ហានោះឡើយ។

ខ្លឹមសារ​ទាំង​ស្រុង ដោយ ឧកញ៉ា នួន អក Nourn Ork

0 Shares
Loading...