ក្រុមគ្រួសារត្រកូល “ឡេង” នាំថវិកាចំនួន ១០០លានរៀល និងត្រីខកំប៉ុងចំនួន១,០០០កេស ប្រគល់ជូនដល់កាកបាទក្រហមកម្ពុជាសាខាខេត្តកណ្តាល

ជុំវិញ​ឧកញ៉ា
0 Shares

លោកឧកញ៉ា ឡេង ប្រុស និងលោកជំទាវ អគ្គនាយកក្រុមហ៊ុន ណាវ៉ាត្រា ខ្នាតយក្ស និងក្រុមគ្រួសារត្រកូល “ឡេង” ដែលបានចូលរួមឧបត្ថម្ភថវិកាចំនួន ១០០,០០០,០០០រៀល (២៥,០០០ដុល្លារ) និងត្រីខកំប៉ុងចំនួន១,០០០កេស ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានថ្លែងអំណរគុណដល់លោកឧកញ៉ា និងលោកជំទាវ ព្រមទាំងសប្បុរសជននានាដែលបានបរិច្ចាគនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលនៅពេលនេះ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ថវិកា និងសម្ភារៈដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ក្នុងកាលៈទេសៈដែលខេត្តកណ្ដាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំងខេត្តកណ្ដាល ដូច្នេះអំណោយទាំងអស់នេះ គឺពិតជាទាន់ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងប្រឈមទៅនឹងការខ្វះស្បៀងអាហារផងដែរ។

សូមជម្រាបជូនថា ក្រុមគ្រួសារត្រកូល “ឡេង” មានលោកឧកញ៉ា ឡេង ប្រុស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លោកឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាវ័យក្មេង ឡេង បញ្ចពណ៌ ក្នុងឆ្នាំ២០២១នេះ បានបរិច្ចាគធនធានសម្ភារៈ និងថវិកាជាច្រើនលានដុល្លារអាមេរិកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា សមាគម និងជនរងគ្រោះដែលជួបបញ្ហានាពេលកន្លងមកជាហូរហែឥតដាច់ដូចភ្លៀងរលឹម។

កាយវិការនិងទឹកចិត្តដ៏សប្បុរសទាំងនេះ ពិតជាបានចូលរួមចំណែកយ៉ាងធំធេងមហិមារ និងសរបញ្ជាក់ឲ្យឃើញជាគំរូល្អប្រពៃក្នុងសង្គមដល់ជនជំនាន់ក្រោយៗបន្តទៀត៕

ក្រុមគ្រួសារត្រកូល “ឡេង” នាំថវិកាចំនួន ១០០លានរៀល និងត្រីខកំប៉ុងចំនួន១,០០០កេស ប្រគល់ជូនដល់កាកបាទក្រហមកម្ពុជាសាខាខេត្តកណ្តាល
0 Shares