ក្រុមហ៊ុន​ស្មាត​ប្រាប់លក្ខខណ្ឌ​មួយ ​នឹង​កាត់លេខ​ទូរសព្ទ​អតិថិជន​ស្វ័យប្រវត្ត​ បើ​មិន​អនុវត្ត​តាម​

សង្គម​និង​សេដ្ឋកិច្ច

ស្របតាមលក្ខខណ្ឌនៃការប្រើប្រាស់លេខទូរស័ព្ទ Prepaid ក្រុមហ៊ុន Smart បានធ្វើការ​​បញ្ជាក់លើ​ករណី​កាត់​លេខ​អតិថិជន​ពីប្រព័ន្ធ បើ​មិន​បាន​អនុវត្ត​តាមគោលការណ៍​ដែល​បាន​កំណត់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!

ក្រុមហ៊ុន​បានបញ្ជាក់​ថា ក្នុង​លក្ខខណ្ឌ​ជា​គោលការណ៍​​ រាល់​លេខទូរស័ព្ទ Prepaid ដែលបានលក់ជូនទៅអ្នកប្រើប្រាស់ អាចនៅជាកម្មសិទ្ធិក្នុងរយៈពេល ៩០ ថ្ងៃ ចាប់ពីថ្ងៃចុងក្រោយនៃការបញ្ចូលលុយ។ បន្ទាប់ពីរយៈពេល ៩០ ថ្ងៃ ក្រុមហ៊ុនមានសិទ្ធិបញ្ឈប់ការប្រើប្រាស់លេខទូរស័ព្ទ Prepaid នោះ ហើយលក់លេខនេះទៅអតិថិជនថ្មីទៀត។

បើ​តាម​ក្រុមហ៊ុន​ស្មាត មុន​រយៈពេល ៩០ ថ្ងៃមកដល់ ក្រុមហ៊ុនក៏​ជូនដំណឹងនិងក្រើន​រំលឹក​ដល់អ្នកប្រើប្រាស់តាមរយៈសារ (SMS) ជាច្រើនលើកថា «លេខទូរស័ព្ទនឹងត្រូវធ្វើការដាក់លក់ឡើងវិញ ប្រសិនបើមិនបានធ្វើការបញ្ចូលលុយតាមកាលកំណត់»

ក្រុមហ៊ុន​បណ្តាញ​ទូរសព្ទ​ស្មាត បាន​រងការ​ព្រមាន​ពីក្រសួងប្រៃសនីយ៍​និង​ទូរគមនាគមន៍ លើករណីកាត់លេខទូរសព្ទអតិថិជន​ខុស​គោលការណ៍​ច្បាប់។

ក្រុមហ៊ុន Smart បាន​ធ្វើការបញ្ជាក់នៅលើផេក​ផ្លូវការ​កាលពី​ម្សិលមិញនេះ​ ដោយ​បាន​ដោះស្រាយ​ជាមួយ​អតិថិជន និងស្វែងរកអ្នក​ទទួល​ខុស​ត្រូវ​ភ្លាមៗផងដែរ។ ជាមួយ​គ្នា​នេះ ក្រុមហ៊ុនក៏ស្នើសុំនិងធ្វើសេចក្តីណែនាំដល់អតិថិជន Smart ទាំងអស់ ឱ្យធ្វើបច្ចុប្បន្នភាពការចុះឈ្មោះលេខទូរស័ព្ទឱ្យបានត្រឹមត្រូវគ្រប់ពេលវេលា៕