ជួយ​ទៀត​ហើយ!ឧកញ៉ា ទៀ វិចិត្រ ជូន​ម៉ូតូ១​គ្រឿង​ព្រម​ថវិកា​ដល់​​​សិស្ស​ក្រីក្រ​ម្នាក់​​​ជាប់​និទ្ទេសA នៅ​​ខេត្ត​តាកែវ

ជុំវិញ​ឧកញ៉ា ទាន់​ហេតុការណ៍
0 Shares

សិស្ស​ក្រីក្រ​ម្នាក់​រស់នៅ​ក្នុង​គ្រួសារក្រីក្រ មានម្តាយជាស្រ្តីមេម៉ាយ បច្ចុប្បន្នប្រកបមុខរបរ ដើរ​រក​អេត​ចាយ​លក់ រស់​នៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ហើយ​បាន​​ព្យាយាម​ខិតខំ​រៀន រហូត​ប្រលង​ជាប់ និទ្ទេសA ត្រូវ​បាន​ លោក​ឧកញ៉ា​ចិត្តធម៌​ ទៀ វិចិត្រ នាំ​យក​ម៉ូតូ​សេរីថ្មីមួយ​គ្រឿង​​ព្រម​ថវិកាចំនួន៤លានរៀលបន្ថែមទៀត ជូន​ប្អូន​ដល់​ផ្ទះ​តែ​ម្ដង។

លោក​ឧកញ៉ា បាន​យក​អំណោយ​ដូច​បាន​រៀបរាប់​ខាង​លើ កាល​ពី​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩​កន្លងទៅ ដោយ​លោក​បាន​ទៅ​ដល់​ផ្ទះ​ប្អូន​ស្រី​ផ្ទាល់​តែ​ម្ដង។ប្អូនស្រី​មាន​ឈ្មោះ ស៊ាង វ៉ាន់ថង ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ សុខ អានទន្លាប់ ស្រុកគីរីវង់ ខេត្តតាកែវ។

ទទឹម​គ្នា​នោះ​ដែរ ​Facebook ​ផេក​លោក​ឧកញ៉ា ​ក៏​​បាន​សរសេរ​យ៉ាង​ដូច​នេះ​ថា”​តោះបងៗ ទៅ​លើក​ទឹក​ចិត្ត​ដល់​សិស្សក្រីក្រថ្នាក់ទី12 ឈ្មោះ ស៊ាង វ៉ាន់ថង ជាប់និទ្ទេសA តែម្នាក់គត់ ក្នុងចំណោមសិស្ស 2051 នាក់​ពីសាលាវិទ្យាល័យ សុខ អាន ទន្លាប់ ខេត្តតាកែវ សម័យប្រលងថ្ងៃទី19 សីហា ឆ្នាំ2019 ជាមួយខ្ញុំបាទ…៚” ទៀ​ វិចិត្រ៕





0 Shares
Loading...