Jet’s Garden របស់​ឧកញ្ញ៉ា ស្រី ចាន់​ថន ភ្ជុំបិណ្ឌ​​ឆ្នាំ​នេះ​ មាន​មនុស្ស​រាប់​​ម៉ឺន​នាក់​​ទៅ​កម្សាន្ត​យ៉ាង​សប្បាយ​រីករាយ

កម្សាន្ត ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

សួន​កម្សាន្ត​Skyland Jet’s Garden ក្នុង​តំបន់​ក្រុមហ៊ុន 7NG ដែល​គេ​ដឹង​ថា គឺ​ជា កន្លែង​អភិវឌ្ឍន៍​របស់​លោកឧកញ្ញ៉ា ស្រី ចាន់ថន ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ មាន​​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ទៅ​លេង​កម្សាន្ត​យ៉ាង​សប្បាយ​រីករាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



ជា​មួយ​គ្នា​នោះ លោកឧកញ្ញ៉ា ស្រី ចាន់ថន សូមថ្លែងអំណរគុណដល់បងប្អូនភ្ញៀវជាតិ នឹងអន្តរជាតិ ដែល​បានមកចូលលេងសប្បាយក្នុងសួនកម្សាន្ត ជេតហ្គាដេន Jet’s Garden ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ ដែល​មាន​ភ្ញៀវចូលលេង ជាង៥០០០០នាក់ សួនកម្សាន្តយើងខ្ញុំមានដូចជា៖



ទី១. អាងហែទឹកដ៏ធំ, ទី២. សួនដាយណូស័រ, ទី៣. ស្កាយវ៉ក(Skywalk), ទី៤. កន្លែង​ញុំា​អាហារ​តាម​មាត់​បឹង, ទី៥. ហាងកាហ្វេម៉ាត (Jet Cafe Mart), ទី៦. កន្លែងក្មេងលេង (Kids Ground), ទី៧. កូន​ភ្នំ​សប្បនិម្មិត, ទី៨. សួនបេះដូង នឹងសួនផ្លែឈើ, ទី៩. សួនសត្វគ្រប់ប្រភេទ, ទី១០.​មាន​កញ្ចុះ​តាម​មាត់​ទឹកជាច្រើនសម្រាប់​បងប្អូនអង្គុយ​លេង​បែប​លក្ខណៈ​គ្រួសារ​ នឹងស្រួបយកខ្យល់​អាកាសធម្មជាតិ​ពិតៗ​, ទី១១. មាន​បន្ទប់​ដ៏ធំទូលាយ​មាន​ផា​សុខភាព​នឹងចំណតចតយាន្តយន្តងាយស្រួល, ទី១២. កន្លែង Jet’s Ralax ងាយ​ស្រួលក្នុង​កម្មង់ម្ហូប​ស្រែមាន់​ស្រែឆ្ងាញ់ៗ, ទី១៣. មានម៉ូតូទឹក​ជួលជិះ​លេង​កម្សាន្ត​តាមមាត់បឹង, ទី១៤. មាន​ការលេង​ពពុះ​សាប៊ូ​ជា​មួយ​តន្រ្តីកំដរអារម្មណ៍​ដែល​បងប្អូន​អាច​រាំ​លេង​កម្សាន្តបាន។

ទទឹម​គ្នា​នោះ​ដែរ លោក​ឧកញ៉ា ក៏សូមអធ្យាស្រ័យរាល់ការខ្វះខាតដោយអចតនាណាមួយ ហើយ​នឹង​ព្យាយាម​កែតម្រូវរាល់ការខ្វះខាត ព្រមទាំងដើមឆ្នាំក្រោយនេះ នឹងបន្តពង្រីកបន្ថែម តំបន់​កម្សាន្ត​ផ្សេងៗ​ទៀត នឹងរាល់ការធ្វើដំណើរលើដងផ្លូវសូមមានការអធ្យាស្រ័យគ្នាទៅវិញទៅមក ព្រមទាំង​ប្រកប​ដោយសុខសុវត្ថិភាព សូមអរគុណ៕