នេះ​ហើយ​រូបរាង​ផ្ទះ​តម្លៃ​ជិត ៩០ លាន​ដុល្លារ យក​កាក់ Bitcoin ​ទៅទិញ នៅ​ LA មាន​តែ​មួយ​ផ្ទះនេះ​ទេ

សង្គម​និង​សេដ្ឋកិច្ច អន្តរជាតិ

កន្លង​មក​ប្រិយមិត្ត​ប្រហែល​ជា​ធ្លាប់​អាន​អត្ថបទ​ទាក់ទង​នឹង​ការ​ទិញ​ផ្ទះ​ដោយ​ការ​ចាយកាក់​ Bitcoin រួច​ម្ដង​មក​ហើយ ដោយ​ផ្ទះ​នោះ​ស្ថិតនៅ​តំបន់ Beverly Hills តែ​សម្រាប់​ផ្ទះ​មួយ​នេះ​វិញ​គឺ ស្ថិតនៅ​ទីក្រុង Los Angeles រដ្ឋ California ​វិញ​ម្ដង ដែល​វា​ក៏​អនុញ្ញាត​ឲ្យ​មាន​ការ​ទូទាត់​ជាមួយ​រូបិយប័ណ្ណ​ប្រភេទ​ឌីជីថល​នេះ​ដូចគ្នា​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្ទះ​មួយ​នេះ គឺ​ជា​អចលនទ្រព្យ​ដំបូង​ទីក្រុង LA ដែល​ទទួល​ការ​ទូទាត់​ជា Bitcoin ហើយ​មាន​តម្លៃ​រហូត​ដល់ ៨៧,៧៧ លាន​ដុល្លារ​ឯណោះ ដែល​បន្ទប់​គេង ៧ បន្ទប់​ទឹក ១១ ក៏​ដូចជា​បំពាក់​មក​ជាមួយ​នូវ​គ្រឿង​លំអ​ NFT ដ៏​មាន​តម្លៃ​ថ្លៃ​មួយ​ឈុត​ផង​ដែរ។

ផ្ទាំងគំនូរ ឬ​របស់​ដាក់​តាំង​លំអ​ប្រភេទ NFT បច្ចុប្បន្ន​កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង រហូត​ដល់​ផ្ទាំងគំនូរ​ខ្លះ​មាន​តម្លៃ​ដល់​រាប់​ពាន់​លាន​ដុល្លារ​ក៏​មាន​ដែរ។ រីឯ​ឈុត NFT ដែល​បំពាក់​មក​ស្រាប់​នៅ​ក្នុង​ផ្ទះ​នោះ គឺ​មាន​តម្លៃ​សរុប​ប្រមាណ​ដល់​ទៅ ៧​លាន​ដុល្លារ​ឯណោះ។

ក្រៅពី​បន្ទប់គេង បន្ទប់ទឹក​ដ៏​ច្រើន​ហូរហែ និង​ឈុត NFT មួយ​ឈុត ផ្ទះ​ខាងលើ​ក៏​មាន​រចនា​បទ​ដ៏​អស្ចារ្យ​ច្រើន​ទៀត ដូចជា​ផ្ទះ​ក្រាល​ដោយ​កញ្ចក់​ កន្លែង​ចាក់​ភ្លេង DJ អណ្ដែត​ទឹក អាង​ចិញ្ចឹម​ត្រី​ហុងស៊ុយ​ Koi ជាមួយនឹង​ជណ្ដើរយន្ត​កញ្ចក់​ថែម​ទៀត ដែល​ធ្វើ​ឲ្យ​ភូមិគ្រឹះ​មួយ​នេះ​ពិត​ជា​ស័ក្ដិសម​នឹង​តម្លៃ ៨៧ លាន​ដុល្លារ​ពិត​មែន។

c

រំឭក​ដែរ​ថា​ អ្នក​ដែល​មាន​កាក់ Bitcoin ពីមុន​ហាក់​មាន​ការ​លំបាក​ ព្រោះ​បើ​ទោះជា​មាន​ប្រាក់​ឌីជីថល​មែន​ តែ​មិន​អាច​ទិញ​ទំនិញ​បាន​ ខុសពី​បច្ចុប្បន្ន Bitcoin ហាក់​ទទួល​បាន​ការ​ទទួលស្គាល់​ច្រើន ដោយ​ពេលនេះ​គេ​អាច​ចាយ​វា​សម្រាប់​ការ​ទិញ​ម្ហូបអាហារ​តាម​អាហារដ្ឋាន​នានា ទិញ​សម្ភារៈ​ប្រើប្រាស់ និង​សូម្បី​ទិញ​ផ្ទះ​ជាដើម​៕

ប្រភព: therichest