មិន​ចង់​ឲ្យ​ជឿ​ សេដ្ឋីមាន​លុយ ១៦៩ ពាន់​លាន​ដុល្លារសញ្ជាតិ​អាមេរិក បែរ​ជា​មក​នៅផ្ទះ​ជួល​ទៅវិញ

អន្តរជាតិ
1.1K Shares

មហាសេដ្ឋី Elon Musk ធ្លាប់​បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម Twitter ថា លោក​នឹង​លក់​ផ្ទះ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ឲ្យ​អស់ ពោល​គឺ​នឹង​មិន​មាន​ផ្ទះ​ផ្ទាល់ខ្លួន​ឡើយ។

ចុះ​ប្រសិន​បើ​លក់​ផ្ទះ​អស់​បែបនេះ​ តើ​នាយក​ប្រតិបត្តិ Tesla ​និង​ក្រុម​គ្រួសារ​របស់​លោក​នឹង​ទៅ​រស់នៅ​កន្លែង​ណា​វិញ? ចម្លើយ​ងាយៗ៖ ​ផ្ទះ​ជួល។

ជា​ការពិត​ បុរស​ដែល​មាន​ទ្រព្យសម្បត្តិ ១៦៩,៨ ពាន់​លាន​ដុល្លារ​រូប​នេះ​ កំពុង​រស់នៅ​ក្នុង​ផ្ទះ​ដែល​មាន​ទំហំ ៣៧,១៦ ម៉ែត្រការ៉េ​ រាង​ជា​ចតុកោណកែង ដែល​មាន​តម្លៃ​ប្រមាណ ៥ ម៉ឺន​ដុល្លារ​/​ខែ។ ​មហាជន​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ ដ្បិត​វា​ហាក់​ដូចជា​មិន​សូវ​ទំនង​ព្រោះ​បើ​គ្រាន់តែ​តម្លៃ​ផ្ទះ​ដែល Elon Musk វៃ​ចេញ​គឺ ទទួល​បាន​ទឹកប្រាក់​សរុប ៧០ លាន​ដុល្លារ​ទៅ​ហើយ។

គេ​ដឹង​ថា​ ​ផ្ទះ​ដែល CEO ​កំពុង​ស្នាក់​អាស្រ័យ​គឺ​ជួល​ពី​ក្រុមហ៊ុន SpaceX របស់​លោក​តែម្ដង ហើយ​ក៏​មាន​ទីតាំង​នៅ​ក្បែរ​ក្រុមហ៊ុន​នោះ​ផង​ដែរ នៅ​តំបន់ Boca Chica រដ្ឋ Texas។ ​ផ្ទះ​នោះ​ទៀតសោត​ សាងសង់​ដោយ​ក្រុមហ៊ុន​​មួយ​ឈ្មោះ Boxabl ដែល​ជំនាញ​ផ្នែក​សាងសង់​ផ្ទះ​តូចៗ សម្រាប់​អ្នក​ចង់បាន​របៀប​រស់នៅ​បែប​ថែរក្សា​បរិស្ថាន។

យ៉ាងណាមិញ Elon Musk ក៏​នៅ​សល់​ផ្ទះ​មួយ​ខ្នង​ទៀត​ដែរនៅ​តំបន់ Bay Area ដែល​ទុក​គ្រាន់​សម្រាប់​រៀបចំ​កម្មវិធី​ផ្សេងៗ ហើយ​លោក​ក៏​ទម្លាយឲ្យ​ដឹង​​ដែរ​ថា ប្រសិនបើ​មាន​អ្នក​ទិញ​លោក​ក៏​មិន​រុញ​រា​ក្នុង​ការ​វៃ​ចេញ​ដូចគ្នា៕

ប្រភព: therichest

មិន​ចង់​ឲ្យ​ជឿ​ សេដ្ឋីមាន​លុយ ១៦៩ ពាន់​លាន​ដុល្លារសញ្ជាតិ​អាមេរិក បែរ​ជា​មក​នៅផ្ទះ​ជួល​ទៅវិញ
1.1K Shares