កាន់តែច្បាស់! ពូជ​គោប្រេនៗ «​ហ៊ុល​ស្តាញ» ជិះយន្តហោះតាំងពីអូស្ត្រាលីមក​ច្របាច់​ទឹក​ដោះ​ស្រស់ធម្មជាតិលក់ឱ្យកូនខ្មែរ

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

អ្នក​ដែល​និយម​ពិសា​ទឹកដោះ​គោ​ស្រស់​ ដើម្បី​លើក​កម្ពស់​សុខ​ភាព​ និង​ថែទាំ​រូប​សម្រស់​ ប្រហែល​ជា​បាន​ស្គាល់​ហើយ​នូវ​ប្រេន​ទឹកដោះគោ​ស្រស់​មួយ​ប្រភេទ​ដែល​មាន​ឈ្មោះ​ថា​គិ​រី​សួគ៌ (Kirisu Farm ) ដែល​មាន​ដាក់​លក់​នៅ​តាម​​បណ្តា​ផ្សារ​ទំនើប​តូច ធំ​ ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ហើយ​ប្រហែល​ជា​មាន​បង​ប្អូន​មួយ​ចំនួន​គិត​ថា​ទឹកដោះ​គោ​ស្រស់​ដ៏​ឈ្ងុយ​ឆ្ងាញ់​ពិសា​មួយ​នេះ​​ត្រូវ​ផលិត​ និង​នាំចូល​ពី​បរទេស តែ​តាម​ពិត​ទៅ​គិ​រី​សួគ៌ គឺ​ត្រូវ​បាន​ផលិត​​ចេញពី​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​មួយ​កន្លែង​ ដែល​ស្ថិត​នៅក្នុងភូមិ ឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ក្បែរ​រមណីយ​ដ្ឋាន​ភ្នំតាម៉ៅ  ក្នុង​ប្រទេស​កម្ពុជា​យើង​ទៅ​វិញ​ទេ ។ ​​កសិដ្ឋាន​ដ៏​​ធំ​នេះ ​ត្រូវ​បាន​បង្កើត​ដោយ​ក្រុមហ៊ុន​ Khmer Fresh Milk Co., Ltd សាងសង់លើ​ផ្ទៃ​ដី​ដល់​ទៅ ៣០០ ​ហិកតា​។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!

​​​​​​កសិដ្ឋាន​គិរីសួគ៌​ មាន​អ្នក​ជំនាញ ដែល​បាន​មក​ពី​ក្រុម​ហ៊ុន​អ៊ីស្រាអែល Afimilk ជា​ក្រុមហ៊ុន​ធំ​បំផុត​ក្នុង​ពិភព​លោក​លើ​ផ្នែក​​ផ្គត់ផ្គង់​បច្ចេក​វិទ្យា​​​ និង​ដំណើរការ​គ្រប់គ្រង នៅ​ក្នុង​ការ​ផលិត ​។ លើស​ពីនេះ កសិដ្ឋាន​បាន​នាំ​ចូល​តែ​ប្រភេទ​ពូជ​គោ​សុទ្ធ​ហ៊ុល​ស្តាញ​ ចំនួន ៥៥០ ក្បាល កាល​ពីដើម​ឆ្នាំ ២០២០ កន្លងទៅ ហើយ​រហូត​មក​ដល់​ពេល​នេះ វា​បាន​កើន​ឡើង​ប្រហែល​ជិត ១០០០ ក្បាល​ហើយ ។ ក្នុង​មួយ​ថ្ងៃៗ​កសិដ្ឋាន​អាច​បូម​ទឹកដោះ​បាន​ច្រើន​ជាង ១ម៊ឺន​លីត្រ​។ គោ​មួយ​ក្បាល​អាច​បូម​ទឹក​ដោះ​បាន​បី​ដង​ ហើយ​អាច​បូម​ទឹក​ដោះ​បាន​ជាង​២០ លីត្រ​ក្នុង​មួយ​ថ្ងៃ​ ។ យ៉ាង​ណា​បើ​អ្នក​ជំនាញ​នៅ​ក្នុង​កសិដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ដើម្បី​ធានា​បាន​នូវ​អនាម័យ​ខ្ពស់​ជូន​អតិថិជន​​ បុគ្គលិក​ដែល​បម្រើ​ការ​ផ្នែក​បូម​ទឹក​ដោះ​នេះ​ មុន​ពេល​ធ្វើ​ការ​ ត្រូវ​ធ្វើការ​សម្អាត អនាម័យ ដោយ​ពាក់​របាំង​អាវ ស្រោមដៃ ពាក់​ស្បែក​ជើង​កវែង​ ជាដើម ។

មិន​តែ​ប៉ុណ្ណោះ​ដើម្បី​ទទួល​បាន​ទឹកដោះ​គោ​ដែល​មាន​គុណភាព​ កសិដ្ឋាន​ត្រូវ​ចែក​ចេញ​ជា​បី​ផ្នែក​ធំៗ គឺ​ទី ១ ផ្នែក​ដាំ​ដុះ ដែល​មាន​ដូច​ជា​ការដាំ ពោត និងស្មៅ​ប្រភេទ​ដែល​ល្អ ដូច​ជា​ស្តៃឡូ (Stylo) មូមបាសា (Mombasa) ដែល​ដាំ​នៅទីតាំង​នោះ​ផ្ទាល់ សម្រាប់​កែច្នៃធ្វើជា​ចំណីគោ ។ ទី ២ គឺផ្នែកចិញ្ចឹមគោ ដែល​គោ​ទាំងនោះ​សុទ្ធសឹង​តែនាំចូលពីប្រទេសអូស្ត្រាលី ។ ហើយ​ផ្នែកទី ៣ គឺ​ការ​កែច្នៃទឹកដោះគោ ដែល​មាន​ផលិតផល​ដូច​ជា​ទឹក​ដោះ​ស្រស់​ម៉ាក​គិរីសួគ៌ និង Yogurt ឬយ៉ាអួរផងដែរ ។

​​លើស​ពី​នេះ​ក្រុមហ៊ុន​ក៏បាន​បញ្ជាក់​ ​ថា​ពួកគេ​នឹង​ផ្តល់​ជូន​ទឹកដោះ​គោសុទ្ធ​ 100% ​ដែល​ផលិត​បាន​ក្នុង​ស្រុក​ជាមួយ​នឹង​រសជាតិ​ឆ្ងាញ់​ដាច់គេ គុណភាព​ខ្ពស់ និង​សំបូរ​ដោយ​សារជាតិ​ចិញ្ចឹម​ជាច្រើន​សម្រាប់​សុខភាព​អតិ​ថិ​ជន​​ ៕​