ស្រូវនៅតែ​នាំមុខគេ​ផ្នែក​កសិកម្ម​ ៦ ខែ​កម្ពុជា​នាំស្រូវ​ចេញ​​ទៅ​ក្រៅ​ប្រទេស​ជាង ៥០០ លាន​ដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

​កាលពីពេលថ្មីៗនេះ អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​ បាន​បង្ហាញ​របាយការណ៍​បូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២១។ បើពិនិត្យមើលតួលេខនៃទំហំពាណិជ្ជកម្មអន្តរជាតិក្នុងឆមាសទី១ ឆ្នាំ២០២១ ធៀបនឹងឆមាសទី១ ឆ្នាំ ២០២០ ការនាំចេញកសិផលកម្ពុជា​ទៅ​ក្រៅប្រទេស​កើន​ឡើង​ប្រមាណ ៦១៧.៦ លាន ដុល្លារអាមេរិក ឬ ៦៤.១៣% ដល់​ចំនួន ១, ៥៨០. ៦ លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលព័ត៌មានពីសកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!

ក្នុង​របាយការណ៍​​បញ្ជាក់​ថា ស្រូវ​ជា​ផលិតផល​កសិកម្ម​សំខាន់​សម្រាប់​​ការ​នាំ​ចេញ​ មានចំនួន ១.៦៩ លានតោន មានតម្លៃ ៤២៥.១ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,០១៩.៧ ពាន់តោន (១៥១.៧%) ឬស្មើនឹងប្រមាណជា ២៨៥.១ លានដុល្លារអាមេរិក (២០៣.៥%)។ ក្រៅពី​ស្រូវ ការនាំចេញអង្ករសម្រេចបាន ២៩១.១ ពាន់តោន មានតម្លៃ ២០៤. ២ លានដុល្លារអាមេរិក ថយចុះប្រមាណ ៧៨.១ ពាន់តោន (២១. ២%) ឬប្រមាណ ៦០.៥ លានដុល្លារអាមេរិក (២២. ៩%)។ ​ការនាំ​ចេញ​កៅស៊ូមានចំនួន ១០២.៨ ពាន់តោន មានតម្លៃ ១៥៧. ៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៤៥.៦ ពាន់ តោន (៧៩.៧%) ឬប្រមាណ ៨៧ លានដុល្លារអាមេរិក (១២៣.២%)។

ដោយ​ឡែក ការ​នាំ​កសិផលផ្សេងទៀត មានចំនួន ៣, ៥៩២.៧ ពាន់តោន មានតម្លៃ ៧៩៣.៧ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,១៤១.៩ ពាន់តោន (៤៦.៦%) ឬប្រមាណ ៣០៦ លានដុល្លារអាមេរិក (៦២.៨%)។

ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ ចំណូលប្រមូលបានដោយគយនិង​រដ្ឋាករ មានចំនួន ៤, ៦៩៥. ៨ ប៊ីលានរៀល ស្មើ នឹង ១,១៥៩.៥ លានដុល្លារ ថយចុះ ប្រមាណ ៨.៩% ធៀបនឹងឆមាសទី ១ ឆ្នាំ ២០២០។

វិស័យកាត់ដែរ​នៅ​តែ​ចំណូលដ៏​សំខាន់សម្រាប់​ការ​នាំ​ចេញ​របស់​កម្ពុជា។ បើ​យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ការនាំចេញផលិតផលកាត់ដេរមានចំនួន ៤,៧២១. ៤ លានដុល្លារអាមេរិក កើនឡើងប្រមាណ៤០.១ លានដុល្លារអាមេរិក ស្មើនឹង ០.៩% នៅ​ឆមាស​ទី​មួយ​ឆ្នាំ​២០២១ នេះ។