នាយ សានម៉ៅ ស្លាប់​មុន​នេះ នៅ​មន្ទីរពេទ្យ​១​ក្នុង​ប្រទេស​ថៃ

កម្សាន្ត
215 Shares

តារា​កំប្លែង នាយ សានម៉ៅ បាន​ទទួលមរណភាព​ហើយ​កាល​ពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២ តុលា នេះនៅមន្ទីរពេទ្យប្រទេសថៃ ។ នេះ​បើ​តាម​ការ​បង្ហោះ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ ហេង ឡុង ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​របស់​សមាគមសិល្បករ​ខ្មែរ។



សព​របស់​លោក​កំពុង​តែ​​ត្រូវ​បាន​ក្រុម​គ្រួសារ រៀបចំ​ដឹក​យក​មក​ធ្វើ​បុណ្យ​នៅ​គេហដ្ឋាន​របស់​លោក​នៅ ក្នុង​ខណ្ឌ​ច្បារ​អំពៅ ខាង​ត្បូង​វត្ត​ព្រែក​ប្រា។ មុន​លោក​ស្លាប់  តារា​កំប្លែង​រូប​នេះ​ត្រូវ​បាន​ញាំញី​ដោយ​ជំងឺ​លើសឈាម និង​ទឹកនោមផ្អែម ជាង​១០​ឆ្នាំ​មក​ហើយ៕







នាយ សានម៉ៅ ស្លាប់​មុន​នេះ នៅ​មន្ទីរពេទ្យ​១​ក្នុង​ប្រទេស​ថៃ
215 Shares