ឧកញ៉ា សួរ វីរៈ៖ ខ្ញុំជឿជាក់ថាឱកាសពិតជាមានសំរាប់កូនអ្នកក្រគ្រប់ៗគ្នា

ជុំវិញ​ឧកញ៉ា

ជឿថា មានប្រិយមិត្តជាច្រើនបានស្គាល់លោកឧកញ៉ា សួរ វីរៈ តាមរយៈការវិនិយោគលើវិស័យក្រុមហ៊ុនដឹកជញ្ជូនឈានមុខគេមួយចំណោមក្រុមហ៊ុនធំៗនៅស្រុកខ្មែរ ខណៈដែលលោកគឺជាសហគ្រិនដ៏ប៉ិនប្រសព្វក្នុងការដឹកនាំគ្រប់គ្រងប្រកបដោយចក្ខុវិស័យវែងឆ្ងាញក្នុងការធ្វើជំនួញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក លោកឧកញ៉ា សួរ វីរៈ បានបង្ហើបថា៖ “បុគ្គលជោគជ័យតែងតែមានស្នាមញញឹមប្រកបដោយមោទនភាព។ ប៉ុន្តែអ្វីដែលនឹងធ្វើអោយអ្នកកាន់តែមានមោទនភាព ហើយកាន់តែអស្ចារ្យនោះ គឺអ្នកអាចមានសម្ថតភាពកាន់ដៃមនុស្សជុំវិញខ្លួន និងអ្នកដ៏ទៃដើរទៅរកភាពជោគជ័យជាមួយអ្នកដែរ”។

បើតាមអគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស គូសបញ្ជាក់ថា អ្នកមិនគួររស់នៅក្នុងវីឡាដ៏ស្គឹមស្គៃ ដែលពោរពេញទៅដោយផ្ទះខ្ទមព័ន្ធជុំវិញផ្ទះអ្នកនោះឡើយ។

លោកបន្ថែមថា៖ កើតមកជាកូនអ្នកក្រមានអីមិនល្អ អាចជាសំណាងរបស់យើងតើ ព្រោះរសជាតិជីវិតបែបក្រហ្នឹង កូនអ្នកមានមិនអាចបានស្គាល់នោះឡើយ។ តែបើយើងអាចប្រើសមត្ថភាពខ្លួនឯង កែប្រែជីវិតពីក្រទៅជាអ្នកមានវិញនោះ ជីវិតអ្នកនឹងអស្ចារ្យបំផុត ព្រោះវាជាកំណត់ត្រាជីវិតខ្លួនឯង។

លោកថា “ខ្ញុំជឿរជាក់ថាឱកាសពិតជាមានសំរាប់កូនអ្នកក្រគ្រប់ៗគ្នា ហើយបើអ្នកនៅតែមានផ្នត់គំនិតអវិជ្ជមាន នោះអ្នកនឹងគ្មានថ្ងៃទទួលបានភាពជោគជ័យ និង ក្តីសុខក្នុងជីវិតឡើយ”។

គួររម្លឹកជូនថា លោកឧកញ៉ា សួរ វីរៈ គឺជាអគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​រថយន្ត​ដឹក​អ្នកដំណើរ​ និងសេវាកម្មបញ្ញេីអីវ៉ាន់ដ៏ល្បី​ឈ្មោះនៅប្រទេសកម្ពុជា និងជាម្ចាស់ Sara Resort, Bus Café, ហាងកាហ្វេ Arabitia, Buva Sea Cambodia និង Micro Art ៕