ឧកញ៉ា នួន អក បង្ហាញ ​៣​ចំណុច បង្ហាញ​ថា​​​អ្នក​មាន​គំនិត​​​សេដ្ឋី

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច



១.ព្យាយាមចង់ចេះចង់ដឹងពីហិរញ្ញវត្ថុ

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើអ្នកមានចំណុចនេះមានន័យថាអ្នកជាមនុស្សឆ្លាតព្រោះថាការដែលចង់ចេះចង់ដឹង​ពីហិរញ្ញវត្ថុ នោះ​មានន័យថាអ្នកចង់ដឹងថាតើគេចាយរបៀបម៉េចទើបសល់លុយក្លាយជាអ្នកមាន? ជំនួស​ដោយ​ពាក្យថា​« ជាតិនេះខ្ញុំមិនអាចមានកើត»​ចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺជា​ផ្នែកមួយដ៏សំខាន់អាចជួយ​ឲ្យ​អ្នក​រៀបចំ​ផែន​ការ​ហិរញ្ញវត្ថុ​នៅថ្ងៃអនាគត។ចំណេះដឹងផ្នែកនេះមានដូចជាក្នុងសៀវភៅThink and growth rich, How to win friends and influence people, The lean startup, Good to Great…។ល។

. យល់ដឹងពីអ្វីខ្លះជាទ្រព្យ និង អ្វីខ្លះជាបំណុល

ភាគច្រើនមនុស្សភាគច្រើន គឺពុំសូវ យល់ដឹងថា អ្វីខ្លះជាទ្រព្យ និង បំណុល។ គេគិតថា ផ្ទះ រថយន្ត គឺជាទ្រព្យ ប៉ុន្តែផ្ទុយស្រឡះ ផ្ទះ រថយន្ត គឺជាបំណុល ព្រោះអ្នកត្រូវចំណាយប្រាក់បង់ថ្លៃច្រើន ដូចរថយន្ត ត្រូវការឥន្ធនៈ ឬ សាំង ផ្ទះត្រូវការជួសជុល បង់ថ្លៃទឹកភ្លើង ដែលវាជាចំណាយ។ ប្រសិនបើយល់ដឹងពីចំណុចនេះ គឺមានន័យថា គេមានផែនការច្បាស់លាស់ថា តើអ្វីដែលគេទិញចំណេញអ្វី?។

. ធ្វើផែនការចំណាយ និង ហ៊ានសម្រេចចិត្ត

ប្រសិនបើអ្នកមានចំណុចនេះនោះមានន័យថាអ្នកជាមនុស្សមានទំនួលខុសត្រូវលើជិវិតខ្លួនឯងខ្ពស់។ ការដែលមានផែនការចំណាយមានន័យថា អ្នកចំណាយលើអ្វីដែលអាចជាចំណូលវិញ។ ឧទាហរណ៍ថា៖ «អ្នកយកលុយទៅទិញបំណុល ដើម្បីបង្កើតចំណូល» មាន​ន័យ​ថា​ អ្នកហ៊ាន​សម្រេច​ចិត្ត​ទិញបំណុល ដោយយកកម្ចីពីធនាគារយកទៅធ្វើដើមទុនរកស៊ី។ ចំណុចនេះ បើទោះ​បី​អ្នក​បរាជ័យក៏ដោយ ក៏ចាត់ទុកថាអ្នកជាមនុស្សមានសក្តានុពល ថ្ងៃក្រោយក៏គង់​នឹងមាន​ផ្លូវ​ជោគ​ជ័យ​។ តើអ្នកទាំងអស់គ្នាមានចំណុចទាំងអស់នេះទេ? បើពុំមានទេ សាកល្បង​អនុវត្តទៅមើល ធានាថាអ្នកនឹងជោគជ័យលើប្រព័ន្ធហិរញ្ញវត្ថុរបស់អ្នក៕

ខ្លឹមសារ​ទាំង​ស្រុង ដោយ ឧកញ៉ា នួន អក Nourn Ork