ឧកញ៉ា និងអ្នកជំនួញជាច្រើនបញ្ចេញទស្សនៈបែបនេះ ជុំវិញសកម្មភាពដ៏សាមញ្ញរបស់អ្នកឧកញ៉ា គិត ម៉េង

ជុំវិញ​ឧកញ៉ា
780 Shares

បើនិយាយដល់អ្នកឧកញ៉ា គិត ម៉េង ច្បាស់ណាស់មានមនុស្សមិនតិចនោះទេ ដែលបានស្គាល់គាត់ តាមរយ:មុខជំនួញធំៗជាច្រើននៅក្នុងដៃ ជាពិសេសតាមរយ:ទឹកចិត្តដ៏ប្រពៃរបស់លោក ដែលតែងតែចេញមុខជួយជ្រោមជ្រែងដល់សង្គមជាតិផ្ទាល់តែម្តង  ។

កាលពីពេលថ្មីៗនេះទៀតសោត មានមហាជន ដែលនិយមប្រើប្រាស់បណ្តាញសង្គម ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញអ្នកឧកញ៉ា គិត ម៉េង ដែលជាអគ្គនាយករបស់ក្រុមហ៊ុន Royal Group និងជាសហគ្រិនជោគជ័យដ៏ល្បីឈ្មោះ បានក្លែងខ្លួនធ្វើជាអ្នកដឹកជញ្ចូន អ៊ីវ៉ាន់តាម Wing Mall ដោយផ្ទាល់រហួតធ្វើឲ្យមានអ្នកខ្លះសឹងតែមិនជឿនឹងភ្នែកខ្លួនឯងថែមទៀតផង ។

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយពីបានមើលឃើញពីសកម្មភាពដ៏សាមញ្ញរបស់មហាសេដ្ឋីលំដាប់កំពូលនៅក្នុងស្រុកខ្មែរ ដែលបានចេញមុខផ្ទាល់ ក្នុងការផ្សព្វផ្សាយអាជីវកម្មរបស់ខ្លួនបែបនេះ បានធ្វើឲ្យអ្នកជំនួញល្បីឈ្មោះ ក៏ដូចជាម្ចាស់អាជីវកម្មក្នុងស្រុកជាច្រើន ប្រើប្រាស់គណនីហ្វេសប៊ុករបស់ខ្លួន ដើម្បីបង្ហាញពីទស្សន: ក៏ដូចជាធ្វើការកោតសរសើរចំពោះអ្នកឧកញ៉ាមិនដាច់ពីមាត់ ហើយថែមទាំងបានចាត់ទុករូបលោក ជា Idol ថែមទៀតផង ។

ខាងក្រោមនេះ គឺជាការលើកឡើងរបស់ឧកញ៉ាមួយចំនួន ដែលបានបង្ហាញអំពីចំណាប់អារម្មណ៍ ក៏ដូចជាទស្សន:ទៅលើអ្នកឧកញ៉ា គិត ម៉េង ៖

​ឧកញ៉ា លឹម ហេង ៖ ” ការបង្ហាញសកម្មភាពដ៏កម្រ និងជាគំរូល្អរបស់មហាសេដ្ឋី… “

ឧកញ៉ា ហ៊ួត ជា ៖ ” សូមសរសើរអាយដូលរបស់ខ្ញុំ ពូកែ អ្វីក៏លោកអាចធ្វើបានល្អ “ឧកញ៉ា សឿ សុវណ្ណ ៖ ” យើងត្រូវចេះប្រើពេលវេលា និងធ្វើសកម្មភាពឲ្យខ្លាំងដូចសេដ្ឋី ប៉ុន្តែចូរកុំចាយដូចសេដ្ឋីនៅពេលយើងកំពុងក្រ ” ។

ឧកញ៉ា សឿ សុវណ្ណ ៖ ” យើងត្រូវចេះប្រើពេលវេលា និងធ្វើសកម្មភាពឲ្យខ្លាំងដូចសេដ្ឋី ប៉ុន្តែចូរកុំចាយដូចសេដ្ឋីនៅពេលយើងកំពុងក្រ ” ។

ឧកញ៉ា ស្រី ចាន់ថន ៖ ” ម៉្យាងម្នាក់ទេបងឧកញ៉ា “

ឧកញ៉ា នួន អក ៖ Idol ក្នុងចិត្តខ្ញុំតាំងពីខ្ញុំនៅក្មេង Neak Oknha Kith Meng ពេលបានជួបគាត់លើកដំបូង គឺនៅពេលត្រូវការលុយហាសហា តែសំខាន់អោយខ្ចី 1លានដុល្លារភ្លាម! អរគុណអ្នកឧកញ៉ាប្រធាន!

ឧកញ៉ា ផន វណ្ឌិត ៖ ជាគំរូល្អ សម្រាប់អ្នកធ្វើអាជីវកម្ម និងសហគ្រិន មិនត្រូវប្រកាន់ការងារ ហើយចាប់ធ្វើអ្វីដែលត្រូវក្នុងសម័យកាល។

ឧកញ៉ា និងអ្នកជំនួញជាច្រើនបញ្ចេញទស្សនៈបែបនេះ ជុំវិញសកម្មភាពដ៏សាមញ្ញរបស់អ្នកឧកញ៉ា គិត ម៉េង
780 Shares