អ្នកឧកញ៉ា គិត ម៉េង ផ្ញើសារលិខិតអបអរសាទរ ឧកញ៉ា ផន វណ្ណិត ក្រោយទទួលបានគោរមងារជាទីប្រឹក្សាផ្ទាល់ សម្តេចព្រះសង្ឃរាជ បួរ គ្រី

ជុំវិញ​ឧកញ៉ា
1.1K Shares

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចេញលិខិតអបអរសាទរចំពោះលោកឧកញ៉ា ផន វណ្ណិត ដែលត្រូវបានសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ សព្វព្រះរាជហឬទ័យតែងតាំងបញ្ញត្តិគោរម្យ៍ងារជា “ឯរាវ័ណធម្មយានិកមហាឧបាសិកពុទ្ធសាសនូបត្ថម្ភន៍” កាលពីថ្ងៃទី៣០ ខែកក្កដាកន្លងទៅ។

ក្នុងសារលិខិតមួយទំព័រចុះហត្ថលេខាដោយប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី៣ ខែកក្កដានេះ បានថ្លែងកោតសរសើរដោយស្មោះជូនចំពោះលោកឧកញ៉ា ផន វណ្ណិត ដែលខិតខំលះបង់កម្លាំងកាយ កម្លាំស្មារតី ព្រមទាំងថវិកាផ្ទាល់ខ្លួនប្រកបដោយសទ្ធាជ្រះថ្លាដ៏មោះមុត ក្នុងការជួយទ្រទ្រង់ និងបំរើវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឲ្យមានការរីកចម្រើនលូតលាស់បន្ថែមទៀត។

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយទទួលបានសារលិខិតដ៏ខ្ពង់ខ្ពស់លោកឧកញ៉ា ឧកញ៉ា ផន វណ្ណិត បានគោរពថ្លែងអំណរអរគុណអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ពុជា​ ​ដែល​បានផ្ញើ​លិខិត​អបអរសាទរ​ ជូនពរ​​ដល់​លោក​ និងគ្រួសារ។ លោកឧកញ៉ា សូម​គោរព​ជូនពរអ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងដឹកនាំសមាជិកសមាជិកានៃសភាពាណិជ្ជកម្មកម្ពុជ សូមជួបនូវ​​សេចក្ដី​សុខ​ សេចក្ដី​ចំរេីន​ មាន​សុខភាព​ល្អ​ ប្រាជ្ញា​ឈ្លាសវៃ​ សម្រេច​ជោគជ័យ​គ្រប់​ភារកិច្ច​។

ជាមួយគ្នានេះ មានថ្នាក់ដឹកនាំ មន្រ្តីរាជការ សហគ្រិន វាគ្មិន និងអ្នកគាំទ្រជាច្រើនបានសម្តែងនូវការអបអរសាទរចំពោះលោកឧកញ៉ា ផន វណ្ណិត ក្នុងការទទួលបានជាទីប្រឹក្សាដែលនាមបញ្ញត្តិថា “ឯរាវ័ណធម្មយានិកមហាឧបាសិកពុទ្ធសាសនូបត្ថម្ភន៍” ដើម្បីក្លាយជាពុទ្ធសាសនូបត្ថម្ភន៍ដ៏ឆ្នើមក្នុងព្រះសាសនា និងជាទីប្រឹក្សាផ្ទាល់សម្តេចព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងការចូលរួមកសាងធនធានបញ្ញវន្តខ្មែរបន្ត
ទៀត៕

អ្នកឧកញ៉ា គិត ម៉េង ផ្ញើសារលិខិតអបអរសាទរ ឧកញ៉ា ផន វណ្ណិត ក្រោយទទួលបានគោរមងារជាទីប្រឹក្សាផ្ទាល់ សម្តេចព្រះសង្ឃរាជ បួរ គ្រី
1.1K Shares