មកដឹងពីលក្ខខណ្ឌងាយៗ ដើម្បីក្លាយជាសមាជិកភាពរបស់ សភាពាណិជ្ជកម្មកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្នុងមួយរយ:ពេលកន្លងមកនេះ សភាពាណិជ្ជកម្មកម្ពុជា បានប្រកាស បញ្ចូលសមាជិកថ្មីៗរបស់ខ្លួន ជាច្រើនរូប ដោយក្នុងនោះ មានទាំងម្ចាស់អាជីវកម្ម ម្ចាស់សហគ្រិន ក៏ដូចជាម្ចាស់ក្រុមហ៊ុនតូច ធំជាហូរហែ។  ហេតុដូច្នេះហើយទើបមានមតិជាច្រើន បានចោទសួរថា តើត្រូវមានលក្ខខណ្ឌដូម្តេចខ្លះ ដើម្បីអាចក្លាយជាសមាជិករបស់សភាពាណិជ្ជកម្មកម្ពុជាបាន?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមពិតទៅសភាពាណិជ្ជកម្មកម្ពុជា គឺជាស្ថាប័នមួយ ដែលមិនសំដៅក្នុងការរកប្រាក់ចំណេញឡើយ ហើយសមាជិកភាពទាំងអស់ចូលរួមដោយលក្ខខណ្ឌស្ម័គ្រចិត្ត។ សភាពាណិជ្ជកម្មកម្ពុជា ជាស្ថាប័ន តំណាង ដើរតួនាទីការពារផលប្រយោជន៍ជូនដល់វិស័យឯកជន លើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពរួមបម្រើឲ្យសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា។

ដើម្បីអាចចូលជាសមាជិកបាន ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស ឬសមាគមពាណិជ្ជកម្មកម្ពុជា គ្រាន់តែបំពេញបែបបទនៃពាក្យស្នើសុំ ភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ រួចបង់ថ្លៃសមាជិកភាពបន្តិចបន្ទួចជាការស្រេច។ ចំពោះពាក្យស្នើសុំចូលជាសមាជិកភាពទៀតសោត លោកអ្នកក៏អាចទាញយកបាន នៅលើគេហទំព័រផ្លូវការរបស់សភាពាណិជ្ជកម្មកម្ពុជាផ្ទាល់ផងដែរ។

គួរបញ្ជាក់បន្ថែមទៀតថា ដើម្បីអាចចូលជាសមាជិកសភាពពាណិជ្ជកម្មកម្ពុងជាបាន ក្រុមហ៊ុនទាំងអស់ក៏ត្រូវតែចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្មជាមុនសិនផងដែរ ឯសមាគមពាណិជ្ជកម្ម ត្រូវតែចុះបញ្ជីនៅក្រសួងមហាផ្ទៃ ឬស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀត មុនដាក់ពាក្យស្នើសុំបន្ត៕