និយ័តករគណនេយ្យនិង​សវនកម្ម​ ជូនដំណឹង​ពី​​ការ​ប្រើប្រាស់​និមិត្តសញ្ញា (Logo) និង ត្រា​ជា​ផ្លូវការ

សង្គម​និង​សេដ្ឋកិច្ច

និយ័តកគណនេយ្យនិងសវនកម្ម ហៅកាត់ថា ន.គ.ស. បាន​ជូនដំណឹងសាធារណជន​ពី​ការ​ប្រើប្រាស់​និមិត្តសញ្ញា (Logo) និង ត្រាដើម្បីប្រើប្រាស់ជាផ្លូវការ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីប្រកាស​ព័ត៌មាន​កាលពីថ្ងៃ ០៤ សីហា ឆ្នាំ​២០២១ និយ័តករគណនេយ្យនិងសវនកហៅកាត់ថា ន.គ.ស. នឹង​ប្រើប្រាស់​និមិត្តសញ្ញា (Logo) និង ត្រារបស់ខ្លួនផ្ទាល់ដើម្បីប្រើប្រាស់ជាផ្លូវការចាប់ពីការ​​​ជូនដំណឹងនេះទៅ។

និយ័តកគណនយ្យនិងសវនកម្ម បំពេញការងារជាសេនាធិការឱ្យអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លើបេសកកម្មគ្រប់គ្រងនិងអភិវឌ្ឍវិស័យនិងវិជ្ជាជីវៈគណនេយ្យ និងសវនកម្មនៅកម្ពុជា។

បេសកកម្មរបស់ ន.គ.ស.៖

– រៀបចំក្របខ័ណ្ឌយុទ្ធសាស្រ្ត ច្បាប់ បទប្បញ្ញត្តិ និងស្តង់ដា ដើម្បីគ្រប់គ្រង់និងអភិវឌ្ឍវិស័យ និងវិជ្ជាជីវៈគណនេយ្យ និងសវនកម្មនៅកម្ពុជា
– ដាក់ចេញនូវវិធានការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តច្បាប់ បិទប្បញ្ញត្តិ និងស្តង់ដា។

យោងតាមព្រះរាជក្រមលេខ នស/រកម/ ០១២១/០០៣ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ ក្រុមប្រឹក្សាជាតិគណនេយ្យ” នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានធ្វើសមាហរណកម្មទៅក្នុង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្រោមឈ្មោះថា និយ័តកគណនយ្យនិងសវនកម្ម ដែលដឹកនាំដោយអគ្គនាយក ។ និយ័តករគណនេយ្យនិងសវនកម្ម នឹងបន្តអនុវត្ត មុខងារភារកិច្ចរបស់ក្រុមប្រឹក្សាជាតិគណនេយ្យ ដែលបានកំណត់នៅក្នុងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕