Alibaba ព្រម​យក​ម្រេច​កំពត​និង​គ្រាប់​ស្វាយ​ចន្ទី​កម្ពុជា​​​ចែក​ចា​យ​លក់លើ​ទីផ្សារ

សង្គម​និង​សេដ្ឋកិច្ច

មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាពមូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព (Enterpreneuship Development Fund) នៃ​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុបាន​ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ​ ជាមួយ​តំណាង​ក្រុមហ៊ុន Alibaba.com ស្តីពី​ការស្វែងយល់​ពី​ប្រព័ន្ធ​អេកូឡូស៊ី E-commerce និង​លទ្ធភាព​ក្នុង​ការទទួល​បានការ​ដាក់លក់​ទំនិញ​របស់​កម្ពុជា​នៅលើ Platform របស់​ក្រុមហ៊ុន Alibaba ពិសេស​សម្រាប់​ទីផ្សារ​ប្រទេស​ចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ជា កុកហុង ប្រធាន​លេខាធិការដ្ឋាន​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព​បាន​បញ្ជាក់ ក្រោយ​ជួប​ពិភាក្សាគ្នា​ ជា​លទ្ធផល​ផលិតផល​ស្វាយចន្ទីនិង​ម្រេច​កំពត GI ត្រូវបាន​​ជ្រើសរើស​ដើម្បី​ត្រៀមលក្ខណៈ​ធ្វើការ​សាកល្បង​ដាក់លក់​នៅលើ Platform របស់​ក្រុមហ៊ុន Alibaba។

ផលិតផល​គ្រាប់ស្វាយចន្ទីនិង​ម្រេច​កំពត GI ជា​ផលិតផល​គំរូ​ផ្តល់ឱ្យ​ភាគី​ក្រុមហ៊ុន Alibaba។ ដោយសារផលិតផល​ទាំង ២ នេះ​មាន​សក្តានុពល​ខ្លាំង ពីព្រោះ​ការនាំចេញ​គ្រាប់ស្វាយចន្ទី​មាន​កំណើន​ខ្ពស់ ដូចនេះ​បើ​កំណើន​នេះ​ស្រូប​ទាញ​ទីផ្សារ​ចិន​បាន​មួយចំនួនធំ កម្ពុជា​​នឹង​អាច​ជំរុញសកម្មភាព​ផលិតកម្ម​នេះ​កាន់តែច្រើន​ថែមទៀតហើយ​ម្រេច​ក៏​ដូចគ្នា​ដែរ ហើយនេះជាការជួយ​ដល់កសិករកម្ពុជា ។

របាយការណ៍ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបង្ហាញថា ក្នុងរយៈពេល ៧ខែដំបូង ដើមឆ្នាំ២០២១នេះកម្ពុជា សម្រេចការនាំចេញម្រេចទៅកាន់ទីផ្សារអន្តរជាតិប្រមាណជាង ២ម៉ឺន២ពាន់តោនមានការកើនឡើងជាង៥០០ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ក្នុងនោះបរិមាណនាំចេញម្រេចទៅកាន់ប្រទេស វៀតណាមមានចំនួនច្រើនជាងគេបំផុត៕