បើទោះរវល់ខ្លាំងគ្រប់គ្រងមុខជំនួញប្រាក់លាននៅក្នុងដៃ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តែងបង្កើតស្នាមញញឹមចំពោះគ្រួសារជានិច្ច

ជុំវិញ​ឧកញ៉ា
472 Shares

ជឿថា មានប្រិយមិត្តឧកញ៉ាញូស៍ ជាច្រើនបានបានស្គាល់ អ្នកឧកញ៉ាវ័យក្មេងមានបេះដូងសប្បុរសធម៌ ឡេង ណាវ៉ាត្រា តាមរយៈមុខជំនួញ និងកិច្ចការមនុស្សធម៌នៅប៉ុន្មានឆ្នាំចុងក្រោយនេះដែលធ្វើឲ្យគក្រើកផ្អើលប្រទេស អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប ហើយត្រូវបានចាត់ថា ជាបុគ្គលពោរពេញដោយភាពថ្លៃថ្នូរ ខ្ពង់ខ្ពស់ មានទ្រព្យសម្បត្តិវាល់លាន រស់នៅក្នុងវីឡាប្រណិត។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើសពីនេះ អ្វីដែលមហាជនចាប់អារម្មណ៍នោះ គឺសកម្មភាពរបស់អ្នកឧកញ៉ា និងលោកជំទាវតែងតែប្រើប្រាស់ជីវិតសាមញ្ញ ចំណុចនេះហើយដែលទទួលបាននូវការគោរពនិងកោតសរសើរយ៉ាងខ្លាំង ជាពិសេសស្ងើចសរសើរចំពោះពេលវេលារបស់លោកបើទោះបីរវល់ខ្លាំងក្នុងការគ្រប់គ្រងមុខជំនួញ និងកិច្ចការមនុស្សធម៌យ៉ាងណាក៏ដោយ លោកតែងបង្កើតស្នាមញញឹមក្តីស្រឡាញ់ចំពោះគ្រួសារ រួមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ក្នុងក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុបផងដែរ។

ឧកញ៉ាញូស៍ សូមបង្ហាញសកម្មភាពរបស់មហាសេដ្ឋីលំដាប់កំពូលនៅស្រុកខ្មែរ ដែលតែងសង្កេតឃើញប្រិយមិត្តកោតសរសើេរស្ងប់ស្ងើចចំពោះវេលាដ៏មានតម្លៃរបស់លោកក្នុងការបង្កើតស្នាមញញឹមសាងអនុស្សាវរីយ៍ជាច្រើនជាមួយគ្រួសារជាទីស្រឡាញ់៖

បើទោះរវល់ខ្លាំងគ្រប់គ្រងមុខជំនួញប្រាក់លាននៅក្នុងដៃ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តែងបង្កើតស្នាមញញឹមចំពោះគ្រួសារជានិច្ច
472 Shares