រដ្ឋមន្រ្តីក្រសួងកសិកម្មឲ្យជ្រើសរើសយកបទល្មើសព្រៃឈើ និងជលផលណាមួយមកដោះស្រាយ ទុកជាគំរូ

សង្គម​និង​សេដ្ឋកិច្ច

លោករដ្ឋមន្រ្តី វេង សាខុន បានណែនាំឲ្យក្រុមការងារគួរជ្រើសរើសយកបទល្មើសណាមួយមកដោះស្រាយ ទុកជាគំរូ សម្រាប់ជាវិធានគតិយុត្តយកទៅអនុវត្តបន្តក្នុងការទប់ស្កាត់បទល្មើសដ៏ទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមកិច្ចប្រជុំធ្វើឡើងនៅថ្ងៃទី០៦ ខែសីហានេះ ដោយមានការចូលរួមពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងមេធាវីរាជរដ្ឋាភិបាលដែលដឹកនាំដោយលោកគី តិច និងសហការី ដើម្បីពិនិត្យ និងពិភាក្សាស្វែងរកចំណុចខ្សោយ និងចំណុងខ្លាំងលើការអនុវត្តច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីជលផលក្នុងរយ:ពេលកន្លងមក

កិច្ចប្រជុំដ៏មានសារ:សំខាន់ លើកយកចំណុចមួយក្នុងចំណោមប្រធានបទសំខាន់ៗដែលកិច្ចប្រជុំនេះបានលើកយកមកពិភាក្សាគឺភាពអនាធិបតេយ្យនៃការទន្រ្ទាន កាន់កាប់ ឈូសឆាយ កាន់កាប់ដីព្រៃរបស់រដ្ឋខុសច្បាប់ និងការទន្ទ្រានកាន់កាប់ដីសម្បទានសេដ្ឋកិច្ចដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើការវិនិយោគរួចហើយ។

កិច្ចប្រជុំបានមូលមតិគ្នាថានឹងបង្កើតក្រុមការងារមួយដែលក្រុមនេះនឹងដើរតួនាទីធ្វើការសិក្សា ស្រាវជ្រាវ សមស្រប រួចដាក់ចេញយន្តការដោះស្រាយនូវរាល់បញ្ហាទាក់ទងប្រធានបទខាងលើ ដោយឈរលើគោលការណ៍គតិយុត្ត សុក្រឹត្យភាព និងយុត្តិធម៌ ដើម្បីថែរក្សាទ្រព្យសម្បត្តិរបស់រដ្ឋ(ដី និងព្រៃឈើ និងដីព្រៃលិចទឹក) របស់រដ្ឋ និងជួយការពារដល់មន្រ្តីរបស់ក្រសួង ដែលបាន និងកំពុងដើរតួនាទីជាមន្រ្តីនគរបាលយុត្តិធម៌ ក្នុងការពង្រឹង និងការអនុវត្តន៍ច្បាប់៕