ឧកញ៉ា ម៉ុងឬទ្ធី ចត​ឡានក្នុង​ព្រៃ សត្វ​​​លូន​ចូល​ភ័យ​​លស់ព្រលឹង…

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច
0 Shares

តាម​រយៈ​Facebook ផេក លោក​ឧកញ៉ា ម៉ុងឬទ្ធី កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​សរសេរ​រៀបរាប់​ឲ្យ​ដឹង​ថា លោក​ឧកញ៉ា បាន​ច​ត​រថយន្ត​​​ក្នុង​ព្រៃ ដោយ​មិន​បានបិទទ្វារ ហើយ​ត្រូវ​បាន​សត្វ​ពង្រូល​ចូល​ទៅ​ពួន​សម្ងំ​ក្នុង​ឡាន ធ្វើ​ឲ្យ​លោក​ឧកញ៉ា ភិតភ័យ​ជា​ខ្លាំង។ លោក​​ឧកញ៉ា បាន​ប្រើ​ពេល​ច្រើន​ម៉ោង​ទើប​​ចាប់​ទាញ​សត្វ​១​ក្បាល​នោះ​បាន ហើយ​យក​ទៅ​រក្សា​ទុក​ក្នុង​សួន​សត្វ​របស់​លោក ខ្លាច​ប្រជាពលរដ្ឋ​ចាប់​យក​ទៅ​ឆា​ក្ដៅ​បាត់។

Facebook ផេក លោក​ឧកញ៉ា ម៉ុងឬទ្ធី បាន​សរសេរ បែប​នេះ​ថា “សូម​បង​ប្អូន​មេត្តា​ចត​រថយន្ត​ក្នុង​ព្រៃ​កុំ​បើក​ទ្វារ​ចំហ​ចោល​ដូច​ខ្ញុំ​ ប្រយ័ត្ន​សត្វ​ពង្រូល​ចូល​ទៅ​ពួន​សម្ងំ​ដូច​ឡាន​ខ្ញុំ​ ទម្រាំ​តែ​យកចេញ​ព្រលឹង​ចង់​រត់​ចេញ​ទៅ​ស៊ី​ព្រលិត​ យកចេញ​បាន​មក​រក្សា​ទុក​ខ្លាច​គេ​ចាប់​បាន​យក​ទៅ​ឆា​ក្ដៅ”។

0 Shares
Loading...