អង្គការអន្តរជាតិមួយចេញរបាយការណ៍​កម្រាស់​១៣៧ទំព័រ​បង្ហាញអំពី​ផលប៉ះពាល់​នៃការសាងសង់​ទំនប់វារីអគ្គិសនី​សេសានក្រោម២​

សង្គម​និង​សេដ្ឋកិច្ច

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានបង្ហាញឱ្យដឹងថា ទំនប់វារីអគ្គិសនីសេសានក្រោម២ បានធ្វើឱ្យប្រជាពលរដ្ឋប្រមាណ៥ពាន់គ្រួសារបានផ្លាស់ទីចាកចេញពីកន្លែងរស់នៅរបស់ពួកគេ និងបានប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់ពាន់នាក់ផ្សេងទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរបាយការណ៍​កម្រាស់​១៣៧ទំព័រ​បង្ហាញអំពី​ផលប៉ះពាល់​នៃការសាងសង់​ទំនប់វារីអគ្គិសនី​សេសានក្រោម២​ទៅលើក្រុមជនជាតិ​ដើមភាគតិច​ដែលរស់នៅ​ជុំវិញ​តំបន់នោះ ចេញផ្សាយដោយអង្គការឃ្លាំ​មើលសិទ្ធិមនុស្ស​អន្តរជាតិនៅថ្ងៃទី១០​ ខែសីហានេះ។

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អង្គការអន្តរជាតិ Human Rights Watch បានអះអាងថា នេះក៏ព្រោះតែអាជ្ញាធរកម្ពុជា និងមន្រ្តីក្រុមហ៊ុនសាងសង់មិនបានពិភាក្សាបានត្រឹមត្រូវអំពីផលប៉ះពាល់ដល់សហគមន៍មុននឹងចាប់ផ្តើមសាងសង់ ហើយថែមទាំងមិនអើពើនឹងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋទាំងអស់នោះ។

សូមបញ្ជាក់ថា ទំនប់វារីអគ្គិសនីសេសានក្រោម២ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីឆ្នាំ២០១៨កន្លងទៅ ដែលមានសមត្ថភាពផលិតថាមពលអគ្គីសនីបានដល់ទៅ៤០០មេហ្កាវ៉ាត់ ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង។

ទំនប់វារីអគ្គិសនី ត្រូវបានសាងសង់ឡើងក្រោមការវិនិយោគរួមគ្នារវាងក្រុមហ៊ុន៣ គឺ Hydrolancang International Energy របស់ប្រទេសចិនមានភាគហ៊ុនប្រមាណជា ៥១ ភាគរយ ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង មានភាគហ៊ុន៣៩ ភាគរយ និងក្រុមហ៊ុនរបស់វៀតណាមឈ្មោះថា Vietnam Electricity (EVN) មានភាគហ៊ុន១០ ភាគរយ។ រីឯ ទំហំវិនិយោគវិញ គឺក្នុងទឹកប្រាក់ដល់ទៅ៨០០លានដុល្លារអាមេរិក៕