អបអរសាទរកសិករខ្មែរ ដែលយើងឈរលំដាប់ទី៤ នៃប្រទេសនាំចូលអង្ករសរីរាង្គទៅសហគមន៍អឺរ៉ុប

សង្គម​និង​សេដ្ឋកិច្ច

សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឲ្យដឹងថា៖ កម្ពុជាបាននាំចេញអង្ករសរីរាង្គចំនួន ១១,២០០តោនទៅបរទេសនៅឆ្នាំ២០២០ ដែលកើនឡើង១,២ភាគរយ បើធៀបនឹងឆ្នាំ ២០១៩ ខណៈកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២០ ដោយសារវិបត្តិកូវីដ-១៩។ ប្រមាណ ៩០ភាគរយនៃការនាំចេញបានដឹកជញ្ជូនទៅកាន់ទីផ្សារអឺរ៉ុប ខណៈដែលចំនួន តិចតួចបានទៅអាមេរិកជាមួយការនាំចេញអង្ករសរុបឆ្នាំ២០២០ របស់កម្ពុជា ៦៩០,៨២៩ តោន អង្ករសរីរាង្គមានចំនួនត្រឹមតែ ១.៦ភាគរយប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“ជាក់ស្តែងនៅក្នុងឆ្នាំ២០២០នេះ កម្ពុជាឈរនៅលំដាប់ទី៤ នៃប្រទេសនាំចូលអង្ករសីរាង្គទៅក្នុងទីផ្សារសហគមន៍អឺរ៉ុប ខណៈដែលលេខមួយបានលើសហរដ្ឋអាមេរិក ឥណ្ឌា និងថៃ​”។ នេះលោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លើកឡើងបែបនេះនៅក្នុង ទិវាជនជាតិដើមភាគតិចអន្តរជាតិលើកទី២៧ និងជាលើកទី១៧ សម្រាប់ប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការនាំចេញអង្ករសរីរាង្គទៅកាន់ទីផ្សាអឺរ៉ុប កម្ពុជានៅមានសក្តានុពលជាច្រើនទៀតក្នុងការពង្រីការដាំដុះបន្តទៅទៀតបើយើងប្រៀបធៀបទៅនឹងបណ្តាប្រទេសផ្សេងទៀតដូចជា ឥណ្ឌា ប៉ាហ្គីស្ថាន និង ថៃ ដែលគេប្រើប្រាស់ដីអស់លទ្ធភាព។ ប្រទេសរីកចម្រើនដូចជាអឺរ៉ុប អាមេរិក រួមនិឹងកាណាដា ត្រូវការអង្ករ និងដំណាំសេរីរាង្គខ្លាំង ព្រោះវាផ្តល់អត្ថប្រយោជន៍ដល់សុខភាពសម្រាប់អ្នកបរិភោគ។

របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលកន្លងមកបានឲ្យដឹងថា៖ គោលដៅអភិវឌ្ឍន៍វិស័យកសិកម្មគឺត្រូវជំរុញកំណើនកសិកម្ម និងបង្កើនការនាំចេញផលិតផលកសិកម្មប្រកបដោយគុណភាព និងសុវត្ថិភាព តាមរយៈការលើកកម្ពស់ផលិតភាពកសិកម្ម បង្កើនតម្លៃបន្ថែម និងពង្រីកការប្រកួតប្រជែងទីផ្សារ ព្រមទាំងរក្សាបានតុល្យភាពនៃការប្រើប្រាស់ដីកសិកម្ម និងធានាការគ្រប់គ្រងធនធានព្រៃឈើនិងជលផលប្រកបដោយនិរន្តរភាព៕