សេដ្ឋីនី​មាន​បំផុត​នៅ​ចិន ​ចាយពេល​ត្រឹម ៤ ថ្ងៃ កើប​លុយ​បាន​ជាង ២ ពាន់​លាន​ដុល្លារ​

សង្គម​និង​សេដ្ឋកិច្ច អន្តរជាតិ

អ្នកស្រី Yang Huiyan បាន​ក្លាយ​ជា​សេដ្ឋីនី​មាន​បំផុត​ប្រចាំ​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០២១ ដោយ​ស្ថិត​ត្រឹម​វ័យ ៣៩ ឆ្នាំ អ្នកស្រី​មាន​ទំហំ​ទ្រព្យសម្បត្តិ​ប្រមាណ ៣២,៩ ពាន់​លាន​ដុល្លារ។ នេះបើ​តាម​ប្រភព​ពី Forbes។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​ទោះបីជា​ ជាប់​ឈ្មោះ​ជា​ស្ត្រី​មាន​បំផុត​ប្រចាំ​ប្រទេស តែ​ជីវិត​ឯកជន​របស់ Huiyan មិន​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​នោះ​ឡើយ ដោយ​គេ​គ្រាន់តែ​ដឹង​ថា អ្នកស្រី​គឺ​ជា​កូន​ស្រី​អ្នក​ជំនួញ​​ក្ដោបក្ដាប់​វិស័យ​អចលនទ្រព្យ​ធំ​ដាច់គេ​នៅ​ប្រទេស​ចិនគឺ​លោក Yang Guoqing។

បើ​តាម​ការ​ចុះផ្សាយ​ពី South China Morning Post លោក Guoqing គឺជា​ស្ថាបនិក​ក្រុមហ៊ុន Country Garden Holdings ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ធំ​បំផុត​នៅ​ចិន។

ដោយឡែក​សម្រាប់អ្នកស្រី Huiyan វិញ​ អាច​និយាយ​បាន​ថា​ ធំ​ដឹង​ក្ដី​ជាមួយ​គំនរ​ទ្រព្យសម្បត្តិ​ទៅ​ហើយ ដោយ​កាលពី​ឆ្នាំ ២០០៧ ឪពុក​របស់​អ្នកស្រី​បាន​ផ្ទេរ​ចំណែក​ភាគហ៊ុន​ ៧០% ទៅ​ឲ្យ​អ្នកស្រី ដែល​កាលនោះ​ទើប​មាន​វ័យ ២៥ ឆ្នាំ​ប៉ុណ្ណោះ។

ប្រភពព័ត៌មាន​មួយ​ទម្លាយ​ថា សេដ្ឋីនី​រូប​នេះ​អាច​​រកបាន​ដល់ទៅ​ ២ ពាន់​លាន​ដុល្លារ​ឯណោះ ក្នុង​រយៈពេល ៤ ​ថ្ងៃ ពោល​គឺ​ នៅពេល​ភាគហ៊ុន​ Country Garden ចាប់ផ្ដើម​ដាក់​លក់​នៅ​រយៈពេល ៤ ​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​ថ្មី​តែម្ដង។

បច្ចុប្បន្ន​ អ្នកស្រី​ Yang Huiyan គឺជា​ម្ចាស់​ភាគហ៊ុន​ធំ​បំផុត​ប្រចាំ​ក្រុមហ៊ុន Country Garden ដែល​មាន ៥៧% នៃ​ភាគហ៊ុន​ទាំងមូល។ ក្រៅពី​នាម​ជា​សេដ្ឋីនី​មាន​បំផុត​ប្រចាំ​ប្រទេស​ចិន Huiyan ក៏​ជា​ស្ត្រី​មាន​បំផុត​ទី ៧ នៅ​លើ​ពិភពលោក​ផង​ដែរ៕

ប្រភព: nairametrics