ស្វែង​យល់​ឲ្យ​ច្បាស់ ការលើកលែងពន្ធប្រថាប់ត្រាលើអចលនទ្រព្យ​ មាន​ពីរករណីនេះ

សង្គម​និង​សេដ្ឋកិច្ច

ពន្ធប្រថាប់ត្រាលើអចលនទ្រព្យ ត្រូវប្រមូលលើរាល់ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (ដូចជា៖ ការទិញលក់ ឬការដោះដូរ ឬ ការធ្វើអំណោយ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន) ទោះបីជាអចលនទ្រព្យនោះបានចុះបញ្ជីនៅរដ្ឋបាលសុរិយោដីរួចរាល់ក្ដី (មានប័ណ្ណកម្មសិទ្ធិ ឬប្លង់រឹង) ឬពុំបានចុះបញ្ជីក្ដី (គ្មានប័ណ្ណកម្មសិទ្ធិ ឬប្លង់ទន់) ។ ពន្ធនេះ ត្រូវបានប្រមូលជាគុណប្រយោជន៍ដល់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ការ អភិវឌ្ឍមូលដ្ឋាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាក៏​មាន​ករណី​មួយ​ចំនួន​ត្រូវ​បាន​លើក​លែង​សម្រាប់​ការ​យកពន្ធ​ប្រថាប់ត្រាមាន​ដូចជា៖

១. ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ដីក្នុងលក្ខណៈសម្បទានពីរាជរដ្ឋាភិបាល សម្រាប់ជាប្រយោជន៍សេដ្ឋកិច្ច ឬសង្គម កិច្ចពីដីឯកជនរបស់រដ្ឋដល់ជនក្រីក្រដែលខ្វះខាតដីសម្រាប់សង់លំនៅដ្ឋាន ឬ និងធ្វើកសិឧស្សាហកម្ម ឬកសិកម្មជា លក្ខណៈគ្រួសារ។

២. ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក្នុង “ រង្វង់ញាតិ ”៖
>ការធ្វើសន្តតិកម្ម
-រវាងឪពុក-ម្តាយបង្កើតនិងកូនបង្កើត
-រវាងប្តីនិងប្រពន្ធ
– រវាងយាយ-តាបង្កើតនិងចៅបង្កើត
-ពីឪពុក-ម្តាយបង្កើតទៅឱ្យកូនបង្កើតនិងកូនប្រសារដែលជាសហព័ទ្ធ (ទ្រពរួមប្ដីប្រពន្ធក្នុងអំឡុងពេល អាពាហ៍ពិពាហ៍)
>ការធ្វើប្រទានកម្ម “លើកទី១
– រវាងឪពុក-ម្តាយបង្កើតនិងកូនបង្កើត
– រវាងប្តីនិងប្រពន្ធ
-រវាងយាយ-តាបង្កើតនិងចៅបង្កើត
– ពីឪពុក-ម្តាយបង្កើតទៅឱ្យកូនបង្កើតនិងកូនប្រសារដែលជាសហព័ទ្ធ (ទ្រព្យរួមប្តីប្រពន្ធក្នុងអំឡុងពេល អាពាហ៍ពិពាហ៍)
– ពីយាយ-តាទៅចៅបង្កើតនិងចៅប្រសារដែលជាសហព័ទ្ធ (ទេពរូបប្តីប្រពន្ធក្នុងអំឡុងពេលអាពាហ៍ពិពាហ៍)

កត់សម្គាល់​ផង​ដែរ៖ ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលត្រូវបានលើកលែងពន្ធ ឬការអនុគ្រោះពន្ធប្រថាប់ត្រា ទោះបីជាមានប្រាក់ពន្ធស្មើ ០ (សូន្យ) រៀល ក៏ត្រូវបំពេញបែបបទនិងនីតិវិធីនៅរដ្ឋបាលសារពើពន្ធជាធរមាន ដើម្បីចុះបញ្ជីនិងកត់ត្រាទិន្នន័យនូវរាល់ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យទាំងនោះដែរ៕