ក្រុមហ៊ុនបញ្ញើឥវ៉ាន់របស់ឧកញ៉ា ស្រី ចាន់ថន ត្រូវការតំណាង ២៥ខេត្ត/ក្រុង ចំនួន ៥៥០សាខាបន្ថែម

អាជីវកម្ម

នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំងលើក្រុមហ៊ុនបញ្ញើឥវ៉ាន់ថ្មីមួយ ផ្តល់សេវាដឹកជញ្ជូនបញ្ញើរហ័ស តាមរយៈប្រព័ន្ធបច្ចេកវិទ្យា រហ័សទាន់ចិត្ត និងឯកសារដែលត្រូវផ្ញើទៅ ២៥ខេត្ត/ក្រុង បានដោយសុវតិ្ថភាព នឹងតម្លៃសមរម្យ ទំនុកចិត្តខ្ពស់ជូនអតិថិជន ខណៈដែលក្រុមហ៊ុនមួយនេះទើបហក់មកប្រឡូកវិស័យដឹកជញ្ជូនបញ្ញើឥវ៉ាន់ ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថិតក្នុងស្ថានភាពនៃការរាលដាលជំងឺឆ្លងដ៏សាហាវនៅពេលថ្មីៗនេះ ទីផ្សារបញ្ញើអីវ៉ាន់នៅកម្ពុជាកំពុងមានសន្ទុះ ស្របពេលដែលប្រទេសមានរឹតត្បិតការធ្វើដំណើរពីរកន្លែងមួយទៅមួយ។ ដោយគិតពីសុវត្ថិភាព តម្រូវការរបស់ប្រជាពលរដ្ឋ ក្រុមហ៊ុន ជេតស៍ អ៊ិចប្រេស ខេមបូឌា – Jet’s Express Cambodia បណ្តុំអាជីវកម្មក្រុមហ៊ុន ជេត គ្រុប របស់មហាសេដ្ឋីដែលវិនិយោគលើស្ទើរតែគ្រប់វិស័យទាំងអស់នៅប្រទេសកម្ពុជា លោកឧកញ៉ា ស្រី ចាន់ បានមើលឃើញពីតម្រូវការទីផ្សារ ក៏សម្រេចចិត្តមកប្រឡូកក្នុងវិស័យសេវាបញ្ញើដឹកជញ្ជូនឥវ៉ាន់។

Jet’s Express Cambodia គឺចូលខ្លួនមកបំរើសវេាកម្មជូនបងប្អូន ក្នុងការជួយសម្រួល និងដោះស្រាយបញ្ហាពេលវេលាអតិថិជនដែលមមាញឹករវល់ជាមួយការងារ គ្រប់គ្រងសហគ្រាសឬ អាជីវកម្ម ត្រូវការបញ្ញើឥវ៉ាន់ទៅតាមបណ្តាលរាជធានី/ខេត្តទាំង២៥ ទទួលបញ្ញើឥវ៉ាន់ដោយសុវត្ថិភាពរហ័ស តម្លៃសមរម្យ និងទំនុកចិត្តខ្ពស់។

កាន់តែពិសេសទៀតនោះ ក្រុមហ៊ុន Jet’s Express Cambodia ត្រូវការជ្រើសរើសតំណាងសាខា ២៥ខេត្ត/ក្រុងជ្រើសរើស 550 សាខាបន្ថែម ជាមួយនឹងទុនចាប់ផ្តើមតិច ចាប់ពី $1500 ទៅប្រាក់ចំណេញអាចរកបាន ពី $1500 – $6000 ក្នុងមួយខែ ដែលមានទុនកម្ចី សម្រាប់អជីវកម្មនេះស្រាប់។ សូមទាក់ទងមកឥលូវនេះ៖ Smart: 016 557 770 Cellcard: 099 557 770 Metfone: 068 557 770 ឬទៅទីតាំងផ្ទាល់នៅផ្លូវមេគង្គ (មាត់ទន្លេ) ភូមិ២ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ Google Map: https://goo.gl/maps/84ugspq5e2wagCmx8