ពិត​ជា មិនធម្មតា ជំទាវ​ឧកញ៉ាបណ្ឌិត សៀង ចាន់ហេង ធ្វើ​​មហា​អង្គ​កឋិនទាន ៤៥៦៧៨ សំពត់ ដង្ហែរ​ទៅកាន់​គ្រប់​វត្ត​​អស់​ទាំង ២៥ រាជធានី ខេត្ត ទូទាំង​ព្រះ​រាជាណា​ចក្​រកម្ពុជា

ជុំវិញ​ឧកញ៉ា
245 Shares

តាម​រយៈ​Facebook page លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង បាន​សរសេរ​យ៉ាង​ដូច​នេះ​ថា(សូមព្រះករុណាគ្រប់ព្រះអង្គ បងប្អូនកូនក្មួយទាំងអស់ត្រកអរអនុមោទនា ជា​មួយខ្ញុំព្រះករុណា​នាង​ខ្ញុំ​ចំពោះមហាអង្គកឋិនទាន ​៤៥៦៧៨ សំពត់ ដង្ហែរទៅកាន់២៥ រាជធានី ខេត្ត ទូទាំងព្រះរាជា​ណាច​ក្រ​កម្ពុជា នាព្រឹកថ្ងៃច័ន្ទ ១រោច ខែអស្សុជ ឆ្នាំកុរឯក​ស័ក​ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ខែតុលា ឆ្នាំ២០១៩បានប្រារព្វពិធីដង្ហែរយ៉ាងឪឡារឹកអធិក​អធម៌ប្រទក្សិណ៣ជុំប្រាសាទអង្គរតូចដែលជាទីគោរ​ពសក្ការៈ​នៃប្រជាជាតិ​ ដែលមាន​ព្រះសង្ឃ មហាពុទ្ធបរិស័ទ្ទជិតឆ្ងាយ ភ្ញៀវទេសចរណ៌ជាតិ អន្តរ​ជាតិ​ចូលរួមដង្ហែរប្រមាណជាង៥ពាន់អង្គនាក់។

ខ្ញុំព្រះករុណាខ្ញុំបានវេរប្រគេននូវសំពត់ ព្រម​ទាំង​បរិក្ខាថ្វាយចំពោះព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សារ​អស់​ត្រីមាស​ក្នុង​ពុទ្ធសីម៉ាវត្ត​ឥន្រ្តបត្តបុរី ហៅវត្ត​អង្គរ​ខាងត្បូងរួមនឹងបច្ច័យកសាងជាប្រាក់រៀល​ចំនួន​១៥០លានរៀល ប្រាក់​ដុល្លារ​ចំនួន​១ម៉ឺន៥ពាន់​ដុល្លារ​អាមេរិក ព្រមទាំងចាត់ចែងវេប្រគេនសំពត់ ត្រៃ​ចីវរ​បច្ច័យគ្រឿងបរិក្ខាផ្សេងៗចំពោះ​ព្រះករុ​ណា​គ្រប់​ព្រះអង្គដែល​តំណាងមក​ពីគ្រប់២៥រាជធានីខេត្ត។


ក្នុងនោះបានប្រគេនបច្ច័យបួន ព្រម​ទាំង​បរិក្ខា ដល់ព្រះករុណាគ្រប់ព្រះអង្គដែលនិមន្តចូលរួម ព្រម​ទាំង​ចែកអំណោយជាថវិកា​ក្នុងម្នាក់ៗ​៥ម៉ឺន​រៀល សៀវភៅប៊ិក ដល់លោកយាយលោកតា ប្រជា​ពុទ្ធបរិស័ទ្ទ កងកម្លាំងប្រដាប់អាវុធ បុគ្គលិក​​អាជ្ញាធរ​ជាតិ​អប្សារ៉ា កុម៉ារា កុម៉ារី ដែលចូលរួម​ក្នុង​កម្មវិធី​ទាំង​អស់ផងដែរ ។ហើយ​ខ្ញុំ​ព្រះ​ករុណា​នាង​ខ្ញុំ សូមខន្តីអភ័យទោសចំពោះ​ព្រះករុណា​គ្រប់​ព្រះអង្គ បងប្អូនមហា​ពុទ្ធបរិស័ទ្ទ​ទាំងអស់​ចំពោះកំហុសឆ្គង នឹងបដិសណ្ឋារកិច្ច​ណា​មួយ​ដោយ​អចេតនានោះ នឹងសូមប្រគេន ជូនបុណ្យ​កុសល​ពី​មហាអង្គកឋិនទាននេះ​ដល់ព្រះករុណាគ្រប់​ព្រះ​អង្គ បង​ប្អូន​កូន​ក្មួយ​ទាំងអស់ សូមបាន​ទទួលនូវ​មហាកុសលគ្រប់ៗគ្នាៗ សូមអនុមោទនាបុណ្យ)៕


ពិត​ជា មិនធម្មតា ជំទាវ​ឧកញ៉ាបណ្ឌិត សៀង ចាន់ហេង ធ្វើ​​មហា​អង្គ​កឋិនទាន ៤៥៦៧៨ សំពត់ ដង្ហែរ​ទៅកាន់​គ្រប់​វត្ត​​អស់​ទាំង ២៥ រាជធានី ខេត្ត ទូទាំង​ព្រះ​រាជាណា​ចក្​រកម្ពុជា
245 Shares