គ្រូហុងស៊ុយចិន​ល្បី​បំផុត​នៅ​ខ្មែរ ប្រកាស​បើកក្រុមហ៊ុន​សាងសង់ គូរប្លង់តាម​ក្បួនហុងស៊ុយ

សង្គម​និង​សេដ្ឋកិច្ច

អ្នក​គ្រូ​ណាលី ដែល​​គេ​ស្គាល់​ជា​គ្រូហុងស៊ុយ​ល្បី​នៅស្រុកខ្មែ​រ​បាន​ប្រកាស​បើកក្រុមហ៊ុនផ្នែក សំណង់ គូរប្លង់ ដេគ័រ តាមបែបហុងស៊ុយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​ប្រកាស​បើកក្រុមហ៊ុនបន្ថែម​ពី​មុខ​របរ​មើល​ហុងស៊ុយ​នេះ ត្រូវ​បាន​អ្នក​គ្រូចិនសែ​រៀនចប់​ពី​ក្រៅ​ប្រទេស​អះអាងថា ជាក្រុមហ៊ុនគូរប្លង់ និង សាងសង់តាមបែបហុងស៊ុយ ដំបូងគេនៅប្រទេសកម្ពុជា។

អ្នក​គ្រូ​ណាលី​បញ្ជាក់​ថា ក្រុមហ៊ុន​ថ្មី​របស់អ្នក​គ្រូ​ទទួលគូរប្លង់ និង សាងសង់ និង ដេគ័រ ផ្ទះ វីឡា ខុនដូ Hotel អាគារការិយាល័យ Resort តាមហុងស៊ុយ ម្ចាស់ផ្ទះ តាមបែបហុងស៊ុយ បែបវិទ្យាសាស្ត្រ៕

អ្នកគ្រូឡុង ណាលី ជា​គ្រូ​រៀបហុងស៊ុយ​ដ៏ល្បីឈ្មោះ ដែល​បាន​បញ្ចប់​ការ​សិក្សា​លើ​វិជ្ជា​ហុងស៊ុយ​ជាន់​ខ្ពស់​ពី​គ្រូ​ដើម​នៅ​ប្រទេស​ថៃ ម៉ាឡេស៊ី និង​សិង្ហបុរី ព្រម​ទាំង​បាន​ឆ្លង​កាត់​ហុងស៊ុយ​អូឌីត (Feng Shui Audit) នៅ​សិង្ហបុរី រហូត​ដល់​ក្លាយ​ជា​គ្រូ​ហុងស៊ុយ​ទទួល​ស្គាល់​ដោយ​អន្តរជាតិ តែ​ម្នាក់​គត់​តំណាង​ឲ្យ​ប្រទេស​កម្ពុជា។