បន្ទាប់ពីបន្សុទ្ធជាមាសប្រមាណជាង ១០០ គីឡូក្រាម កម្ពុជានឹងដាក់លក់មាសនៅលើទីផ្សារអន្តរជាតិតែម្តង

សង្គម​និង​សេដ្ឋកិច្ច

មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា រ៉ែមាសរបស់កម្ពុជាប្រមាណជាង ១០០ គីឡូក្រាមត្រូវបាន នាំចេញទៅធ្វើការបន្សុទ្ធនៅក្នុងប្រទេសអូស្រ្តាលីជាលើកដំបូងរួចហើយៗក៏កំពុងនាំចេញជាលើកទី ២នៅថ្ងៃខាងមុខទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ លោក យស មុនីរ៉ាត់ ថ្លែងថា បន្ទាប់ពីបន្សុទ្ធជាមាស ៩.៩​ ហើយក្រុមហ៊ុនអូស្រ្តាលីនឹងដាក់លក់មាសនៅលើទីផ្សារអន្តរជាតិតែម្តង។

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក យស មុនីរ៉ាត់ បញ្ជាក់ថា៖ «ការចម្រាញ់រ៉ែមាសបានប្រព្រឹត្តទៅដោយរលូន ដែលជាដំណាក់កាលចាប់ផ្ដើមដំបូងនៃផែនការគឺក្រុមហ៊ុននឹងបន្តចម្រាញ់ ជាបន្តបន្ទាប់រហូតមក។ យើងបានអនុវត្តការនាំចេញបានជាបណ្ដើរៗហើយយើងបាននាំចេញនៅជើងទី ១ រួចហើយឥឡូវយើងកំពុងរៀបចំនាំចេញនៅជើងទី ២បន្តទៀត ។ អញ្ចឹងយើងផលិតបានមកដល់ពេលនេះវាបានជាង ១០០ គីឡូក្រាមហើយគិតជាលេខមូល គឺយើងបាននាំទៅធ្វើការបន្សុទ្ធនៅក្នុងប្រទេសអូស្ត្រាលីដើម្បីអោយវាក្លាយ ទៅជាមាស ៩.៩ ហើយដាក់លក់នៅទីផ្សារអន្តរជាតិតែម្ដង»។

គួររម្លឹកឡើងវិញថា រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ប្រកាស​ប្រតិបត្តិការ​ចម្រាញ់​រ៉ែ​មាស​លើក​ដំបូង​របស់​ខ្លួនក្នុងស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ដែល ​វិនិ​យោគ​ដោយ​ក្រុមហ៊ុនអូស្រ្តា លីកាលពីថ្ងៃទី ២១ ខែ មិថុនា ២០២១ ហើយ​​រំពឹង​ថា​ នឹង​ទទួលបាន​ចំណូល​ពី​អាជីវកម្ម​នេះ​ប្រមាណ​៤០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ៕