ដល់​ថ្នាក់​ម្ចាស់​ផ្ទះ​ចាក់សោ​មិន​ឲ្យ​ចូល​​ផង ឧកញ៉ា អ៊ូ ឆាយ ឧបត្ថម្ភ ២០០ដុល្លារ ដល់ តារា​សម្ដែង ផល្លារ

កម្សាន្ត ជុំវិញ​ឧកញ៉ា
12 Shares

អ្នក​ស្រី ផល្លារ ដែល​ជាតារាសម្តែងជើងចាស់​ធ្លាប់​ទទួលបានការគាំទ្រពីទូរទស្សនិកជន តាម​​រយៈ​ការ​សម្ដែង ខ្សែភាពយន្ត​ជាច្រើនរឿងរាប់មិនអស់ ដោយដើតួជាម្តាយ មេដោះ អ្នកបំរើ យាយ ជា​ដើម​នោះ ពេល​នេះ ធ្លាក់​ខ្លួន​ក្រ​ជា​ខ្លាំង សូម្បី​តែ​ប្រាក់​បង់​ថ្លៃ​ផ្ទះ​ក៏​គ្មាន។

ដោយ​សារ​ជំពាក់​គេ​ច្រើន​ខែ​ពេក​ម្ចាស់​ផ្ទះ បាន​សម្រេច​ចិត្ត​ចាក់សោ មិន​ឲ្យ​អ្នក​ស្រី​ចូល​ស្នាក់​នៅ​ទៀត​ឡើយ ។ តាម​រយៈ តារា​សម្ដែង​ចិត្ត​ធម៌ លោក អ៊ឹម ជីវ៉ា បាន​ជួយ​ខ្នះខ្នែង​ស្វែង រក​សប្បុរស​ជន​ជា​ច្រើន ដើម្បី​ជួយ​សម្រួល​ជីវភាព​អ្នក​ស្រី ក្នុង​នោះ​លោកឧកញ៉ា អ៊ូ ឆាយ និងលោកជំទាវ សុខ វាសនា ព្រមទាំង​ក្រុម​គ្រួសារ​ ចំនួន២០០$ ផងដែរ ។

អ្នក​ស្រី ផល្លារ​រាល់​ថ្ងៃ​ជួលបន្ទប់​គេនៅជាមួយកូននៅម្តុំ​ផ្សារ​កណ្តាល​ជាន់ទី៣​ ដោយ​អ្នកស្រី​មាន​ ជីវភាព​ក្រីក្រខ្វះខាត និងមានជំងឺ ប្រចាំ​កាយ​ថែម​ទៀត​ផង៕

ដល់​ថ្នាក់​ម្ចាស់​ផ្ទះ​ចាក់សោ​មិន​ឲ្យ​ចូល​​ផង ឧកញ៉ា អ៊ូ ឆាយ ឧបត្ថម្ភ ២០០ដុល្លារ ដល់ តារា​សម្ដែង ផល្លារ
12 Shares