បងប្អូន​មាន​ផ្លែ​មែន ចង់​លក់​ចេញ​អាច​ទាក់​លេខ​២ខ្សែរ​នេះសម្តេចតេជោទិញទាំងអស់

សង្គម​និង​សេដ្ឋកិច្ច

យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ហ៊ុនសែន​បានអនុញ្ញាតឱ្យឯកឧត្តម​ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត​ ហ៊ីង​ ប៊ុនហៀង​ នាយករងខុទ្ទ​កា​ល័យ​​សម្តេចតេ​ជោ​​ ហ៊ុន​​ សែន​​ ដើម្បីប្រមូលទិញនូវកសិផលរបស់ប្រជាកសិករ​ គឺផ្លែមាន​ នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងជួបបញ្ហាប្រឈមក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺ​កូវីដ​-១៩​ នៅតាមព្រំដែនប្រទេសជិតខាង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដូច្នេះសូមប្រជាកសិករដែរមានផល្លានុផល​ ផ្លែមាន​ សូមទំនាក់ទំនងមកក្រុមការងាររបស់ឯកឧត្តម​ នាយឧត្តមសេនីយ៍កិត្តិ​បណ្ឌិត​​ ហ៊ីង​ ប៊ុនហៀង​ និងចាប់ផ្តេីមទទួលទិញពីថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ២០២១នេះតទៅ​។ ទីកន្លែងទទួលទិញ ៖​ ក្នុងសាលាខេត្តបាត់ដំបង ទំនាក់ទំនង​តាមរយៈ​ទូរសព្ទ​លេខ៖

1-0977773737​ លោក​ សេង​ ឌីលីន

2-0889037777​ លោក​ ស៊ុន​ ម៉េងហៃ៕

ប្រភព៖ Facebook Leap Leap កូន​ស្រី​ឯកឧត្តម​ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត​ ហ៊ីង​ ប៊ុនហៀង​ នាយករងខុទ្ទកាល័យសម្តេចតេជោ​ ហ៊ុន​ សែន