នាយករដ្ឋមន្រ្តីហាមដាច់ខាតមិនឲ្យប្រមូលទិញមៀនប៉ៃលិនរបស់មន្ត្រីសុីវិល កម្លាំងប្រដាប់អាវុធ ឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារដោយខ្លួនឯង

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “សម្រាប់ចំការមៀនរបស់មន្ត្រីទាំងសុីវិលទាំងកងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា​ ឬអ្នកជំនួញត្រូវរកទីផ្សារដោយខ្លួនឯង។ ខ្ញុំអាចបញ្ចាំផ្ទះយកលុយទៅទិញពីកសិករដែលកំពុងជួបការលំបាកតែខ្ញុំពុំមានលទ្ធភាពជួយដល់ម្ចាស់ដីដែលមានចំការមៀនច្រើននោះទេ​ សុំការយោគយល់ផង”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសដាក់បទបញ្ជាធ្វើឡើងបន្ទាប់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះបានសម្រេចឲ្យក្រុមការងារប្រមូលទិញផ្លែមៀនប៉ៃលិន (តាង៉ែត) ពីបងប្អូនប្រជាកសិករកំពុងជួបបញ្ហាកង្វះទីផ្សារ ខណៈផែ្លតាង៉ែតជាច្រើនតោននាំចេញទៅប្រទេសថៃត្រូវបានអាជ្ញាធរប្រទេសនេះបិទច្រកព្រំដែនមិនឲ្យនាំចូល។

នាយករដ្ឋមន្រ្តីសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៨ សីហា ម្សិលមិញដាក់ចេញនូវបទបញ្ជាបន្ថែមឱ្យលោកនាយឧត្តមសេនីយ​ ហុីង ប៊ុនហៀង​ ដឹកនាំ
កម្លាំងទៅប្រមូលទិញផ្លែមៀនពីកសិករដែលមិនអាចរកទីផ្សារដើម្បីលក់មៀនបាន។ ការសម្រេចប្រមូលទិញផ្លែមៀនប៉ៃលិនពីបងប្អូនកសិករ ត្រូវបានសម្តេចនឹងយកទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺបងប្អូនដែលកំពុងធ្វើចត្តាឡីស័កទទួលទានដោយមិនគិតថ្លៃ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ “នេះជាវិធីដោះទាល់ក្នុងកាលទេសៈដ៏លំបាកកុំឱ្យកសិករក្រីក្រយើងខាតបង់ធ្ងន់ធ្ងរពេកហើយខ្ញុំក៏មិនប្រើថវិកាជាតិដើម្បីទិញនោះដែរ។ ជាដំណោះសម្រាប់រយៈពេលខាងមុខគឺក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អភិបាលខេត្តបាត់ដំបងនិងប៉ៃលិនត្រូវខិតខំដោះស្រាយរកទីផ្សារជូនកសិករយើង”។

សម្តេចតេជោ ដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ចំពោះបេសកម្មប្រមូលទិញមៀនប៉ៃលិន ដោយណែនាំឲ្យលោក​ ហុីង ប៊ុនហៀង លោក ងួន រតនៈ
អភិបាលខេត្តបាត់ដំបង លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ត្រូវចងចាំពាក្យ(ទិញពីកសិករ)សំដៅដល់កសិករក្រីក្រដែលដាំមៀនដោយផ្ទាល់៕