អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសទិញមៀនប៉ៃលិន (តាង៉ែន) ពីបងប្អូនកសិករចំនួន ១ពាន់តោនមកដាក់លក់ក្នុងផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា។ ការប្រកាសនេះធ្វើឡើងដើម្បីជួយសម្រួលបញ្ហាការលំបាកកង្វះទីផ្សារ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ថិតក្នុងស្ថានភាពដ៏លំបាកនៃវិបត្តិកូវីដ-១៩។
សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពីសកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គ្រុប មានប្រសាសន៍ថា៖ “ការលំបាករបស់ ប្រជាកសិករ ការលំបាករបស់រាជរដ្ឋាភិបាល ក៏ដូចជាការលំបាករបស់ខ្ញុំ ខ្ញុំមានចំណូលខ្ញុំមានជីវភាពល្អក៏ដោយសារតែប្រជាកសិករនិងរាជរដ្ឋាភិបាល។ ដូច្នេះហើយអ្វីដែលអាចជួយបាន យើងត្រូវតែជួយគ្នា ខ្ញុំសម្រេចជួយទិញមៀនឬតាង៉ែន ចំនួន ១.០០០តោន មកដាក់ក្នុងផ្សារកសិផលឡេងណាវ៉ាត់ត្រា ដោយលក់ក្នុងតម្លៃខាតដើម”។
អ្នកឧកញ៉ាបញ្ជាក់ថា ខ្ញុំបាទទិញតែពីកសិករ ដាំលក្ខណៈគ្រួសារប៉ុណ្ណោះមិនទិញពីក្រុមហ៊ុននិងកសិដ្ឋានធំៗនោះទេ។ ខ្ញុំជឿថាពុកម៉ែបងប្អូនទាំងអស់គ្នា សុទ្ធតែមានបំណងចង់ជួយជុំជ្រែងប្រជាកសិករយើងដែលកំពុងជួបប្រទះនូវការលំបាក ដោយសារ covid-19 នេះដែលជាវិបត្តិទូទាំងពិភពលោក។
បើសិនជាអាចក្នុងឱកាសសែនខាងមុខនេះបងប្អូនទិញផ្លែមៀនផង គ្មានអ្នកណាដែលស្រលាញ់យើងជាងប្រជាជាតិរបស់យើងទេ ពាក្យថា ចង់ជួយ អ្នកណាក៏អាចនិយាយបាន មានតែអំពើនៃការជួយទេ ទើបជាការជួយពិតប្រាកដ មួយគ្រួសារជួយទិញ ៥គីឡូមិនច្រើននោះទេ ដោយខ្ញុំលក់ចេញតែ ១.៩០០រៀលក្នុងមួយគីឡូប៉ុណ្ណោះ។ អ្នកឧកញ៉ាបន្ថែម។
គួររម្លឹកជូនថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះ បានសម្រេចឲ្យក្រុមការងារប្រមូលទិញផ្លែមៀនប៉ៃលិន (តាង៉ែត) ពីបងប្អូនប្រជាកសិករកំពុងជួបបញ្ហាកង្វះទីផ្សារ ខណៈផែ្លតាង៉ែតជាច្រើនតោននាំចេញទៅប្រទេសថៃត្រូវបានអាជ្ញាធរប្រទេសនេះបិទច្រកព្រំដែនមិនឲ្យនាំចូល៕