សេដ្ឋី​រុស្សី​ម្ចាស់​ក្លឹប​​តោខៀវ Chelsea ជះ​​លុយ ៦០០ លាន​ ទិញ​នាវា​ឯកជនទុកដើរ​លេង​លើ​សមុទ្រ

អន្តរជាតិ
747 Shares

ម្ចាស់​ក្លឹប Chelsae លោក Roman Abramovich មហាសេដ្ឋី​ជនជាតិ​រុស្សី​បានជះលុយ​ជិត ៦០០ លានដុល្លារ​ដើម្បីទិញនាវាយក្ស​ដើម្បី​ទុកជួបជុំ​គ្រួសារ និង​មិត្តភ័ក្រ​ដើរ​លេង​លើ​សមុទ្រ។

យោង​តាម​របាយការណ៍​ចុះផ្សាយ​ដោយ Daily Mail បាន​ឲ្យ​ដឹង​ថា មហាសេដ្ឋី​ដែល​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១៤, ៦ ពាន់​លាន​ដុល្លារ​ និង​ជា​ម្ចាស់​ក្លឹប​បាល់ទាត់​មាន​បំផុត​មួយ​រូប​នៅ​លើ​ពិភពលោក​ លោក Abramovich ទើប​នឹង​ចំណាយ​ប្រាក់​ប្រមាណ ៤៣០ លាន​ផោន ឬ​ប្រមាណ ៥៩០ លាន​ដុល្លារ​ សម្រាប់​នាវា​ឯកជន​ខ្នាត​យក្ស​មួយ​គ្រឿង ដែល​មាន​ភាព​ប្រណីត​ខ្លាំង​បំផុត។

នាវា​មួយ​នេះ​មាន​ប្រវែង ១៤០ ម៉ែត្រ ដែល​មាន​បន្ទប់​ដល់ទៅ ៤៨ ទូទាំង​នាវា ហើយ​ក៏​អាច​ផ្ទុក​មនុស្ស​ដល់ទៅ​ជិត ១០០ នាក់ ប្រសិន​បើ​ Abramovich មាន​បំណង​ចង់​ហៅ​មិត្តភក្ដិ​ ឬ​ក្រុម​គ្រួសារ​មក​កម្សាន្ត​លេង។​

មិនទាន់​អស់​ទេ នាវា​នេះ​ក៏​មាន​បំពាក់​នូវ​អាងហែលទឹក​តិច​បំផុត​មួយ កន្លែង​ហាត់ប្រាណ ស្ទីមសោណា​ កន្លែង​ចត​ឧទ្ធម្ភាគចក្រ​ ម៉ូតូ​ជិះ​លើ​ទឹក​ល្បឿន​លឿន​ ២០ គ្រឿង និង​មាន​លឺ​ល្ហៀងៗ​ថា Abramovich មាន​គម្រោង​ទិញ​នាវាមុជទឹក​ផ្ទាល់ខ្លួន​មួយ​គ្រឿង​ទៀត​។

នាវា​ Eclipse

យ៉ាងណា​ នាវា​ខាងលើ​មិនមែន​ជា​នាវា​ធំ​បំផុត​របស់​ម្ចាស់​ក្លឹប​ Chelsea ឡើយ ដោយ​ Eclipse ទើប​ជា​នាវា​ធំ​បំផុត​ដែល​មហាសេដ្ឋី​រុស្សី​មាន​ ពោល​គឺ​មាន​ប្រវែង​ដល់​ទៅ ១៦០ ម៉ែត្រ ដែល​ទិញ​ក្នុង​តម្លៃ ៥០០ លាន​ផោន​ កាល​ពី​ឆ្នាំ​២០១០ ដែល​គិត​មក​ទល់​បច្ចុប្បន្ន​តម្លៃ​របស់​វា​គឺ​ប្រមាណ​ជាង ៨០០ លាន​ដុល្លារ៕

ប្រភព: Sportbible

សេដ្ឋី​រុស្សី​ម្ចាស់​ក្លឹប​​តោខៀវ Chelsea ជះ​​លុយ ៦០០ លាន​ ទិញ​នាវា​ឯកជនទុកដើរ​លេង​លើ​សមុទ្រ
747 Shares