បន្តិចទៀតនេះ សិក្ខា​សាលា​អ្នក​រកលុយ​​តាម​ YouTuber ​ចាប់ផ្តើមហើយ​

សង្គម​និង​សេដ្ឋកិច្ច

កុំរំលង​ឲ្យសោះប​ងប្អូនដែល​ចង់​រក​លុយ តាម​រយៈផលិត​មាតិកាវិដេអូ​បង្ហោះលើ YouTube នឹង​ចាប់ផ្តើមបន្តិចទៀតនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សិក្ខាសាលាដែលរៀបចំពេញមួយព្រឹក មាន​ប្រធានបទ​សំខាន់ៗ​ សម្រាប់អ្នក​ចង់​ក្លាយ​ជា​អ្នក​ជំនាញ​ផលិត​មាតិកា​លើ​ YouTube ដែល​ផ្តល់ឱកាសឱ្យអ្នកចូលរួមជួបដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រសួង និងតំណាង YouTube ដើម្បីស្វែងយល់កាន់តែច្បាស់អំពីស្តង់ដារ និងលក្ខខណ្ឌសម្រាប់ការផលិតមាតិកាដែលអាចរកចំណូលបាន ។

វេទិកានេះ​មាន​ចំណុចសំខាន់ពីរ៖

១. ជំរុញឱ្យមានការផលិតមាតិកាវីដេអូកាន់តែមានប្រយោជន៍សម្រាប់អ្នកទស្សនា ជាពិសេសលើកស្ទួយដល់ការផលិតមាតិកាវីដេអូប្រកបដោយគំនិតច្នៃប្រឌិត មិនចម្លងពីអ្នកដទៃ។

២. ផ្តល់ឱកាសឱ្យអ្នកចូលរួមជួបដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រសួង និងតំណាង YouTube ដើម្បីស្វែងយល់កាន់តែច្បាស់អំពីស្តង់ដារ និងលក្ខខណ្ឌសម្រាប់ការផលិតមាតិកាដែលអាចរកចំណូលបាន៕

ទស្សនាផ្ទាល់​តាម​រយៈតំណភ្ជាប់នេះ