ស្ងាត់ៗ ម្ចាស់ប្រេនឆាយសាច់ចង្កាក់ HBF ល្បីលាន់មាត់ថារសជាតិឆ្ងាញ់ បានចូលជួបសុំពរជ័យពីលោកជំទាវ ហ៊ុន ស៊ីណា

សង្គម​និង​សេដ្ឋកិច្ច

ប្រេនសាច់ចង្កាក់ HBF កំពុងធ្វើឲ្យមហាជនលាន់មាត់ជាមួយនឹងរសជាតិឆ្ងុយឆ្ងាញ់ ដែលមានសាខានៅទូទាំង២៥ខេត្ត/ក្រុង។ បន្ទាប់ពីជោគជ័យជាបន្តបន្ទាប់ម្ចាស់ប្រេនសាច់ចង្កាក់ HBF លោក ថុង គឹមហួន សហគ្រិនវ័យក្មេងដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនៅរយៈពេលចុងក្រោយនេះ ស្ងាត់ៗកាលពីពេលថ្មីៗនេះ បានដឹកនាំក្រុមការងារចូលជួបសម្តែងការគួសម និងសុំពរជ័យពីលោកជំទាវ ហ៊ុន ស៊ីណា ដើម្បីឲ្យកាន់តែមានមុខមាត់កេរ្តិ៍ឈ្មោះក្នុងសង្គម និងទទួលជោគជ័យក្នុងវិស័យជំនួញរបស់ខ្លួនបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈទំព័រហ្វេសប៊ុកលោក ថុង គឹមហួន ឲ្យដឹងថា «ថ្ងៃនេះខ្ញុំបានមកសុំពរជ័យពីអ្នកម៉ាក់ជំទាវ ហ៊ុន ស៊ីណាត បានលាភ បានជ័យ ជូនពរអ្នកម៉ាក់សុខភាពល្អ អាយុយឺតយូរគង់ជាម្លក់ដល់កូនៗទាំងអស់គ្នា»

ប្រេនឆាយ HBF គឺជាប្រេនសាច់ចង្កាក់អាំងចម្រុះ ដែលកំពុងល្បីល្បាញខ្លាំង ជាមួយនឹងលក្ខណៈពិសេសសាច់អាំងចង្កាក់រហូតដល់ទៅ ៩មុខ មានដូចជា៖ សាច់ក្រពើ សាច់ជៀម សាច់ពពែ សាច់គោ សាច់ក្ងាន សាច់ជ្រូក សាច់មាន់ សាច់ទា និងសាច់ក្របី ដែលត្រូវបានប្រឡាក់គ្រឿងផ្សំដ៏មានឱជារស ផ្សំពីគ្រឿងប្រឡាក់ ២៥មុខ គួបផ្សំនឹងទឹកជ្រលក់ដ៏ឈ្ងុយឆ្ងាញ់ លាយគ្នាចំនួន ៦មុខ ធានាថា មានតែមួយគ្មានពីរ ស៊ីដាច់គេនៅលើទីផ្សារសាច់អាំងចង្កាក់សព្វថ្ងៃ។

សម្រាប់បងប្អូន ដែលគិតថាចង់បង្កើនប្រភពចំណូល និងជោគជ័យជាមួយ ប្រេនសាច់អាំងចង្កាក់ HBF ដោយគ្រាន់តែចំណាយដើមទុនដំបូងតិចតួច ជាពិសេស តំណាងចែកចាយទាំងអស់ នឹងទទួលបានការបង្រៀនជំនាញបន្ថែម ដោយផ្ទាល់ពី CEO ស្ដេចប្រឡាក់គ្រឿងសាច់ចង្កាក់ គឺ លោក ថុង គឹមហួន ថែមទៀតផង។ សម្រាប់ការចុះឈ្មោះធ្វើជាតំណាងចែកចាយ លោកអ្នកអាចទំនាក់ទំនងតាមរយៈ លេខទូរស័ព្ទទំនាក់ទំនង 089229992/087292979/061712929/085292979 ឬឆាតចូលផេកហ្វេសប៊ុក HBF ហ្វេនឆាយសាច់ចង្កាក់ចែកចាយទូទាំងប្រទេស