គម្រោង​ផ្លូវ​ជាតិ​ពីរ​ខ្សែ​សិក្សា​ចប់ហើយ​ រង់ចាំ​តែ​ថ្ងៃ​បើក​ការដ្ឋាន​ប៉ុណ្ណោះ

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ថា គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​ថ្មី​​ពីរ​ខ្សែ​បាន​សិក្សា​ចប់ហើយ រង់ចាំ​តែ​ថ្ងៃ​បើក​ការដ្ឋាន​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​រដ្ឋមន្រ្តី​ស៊ុន ចាន់ថុល បាន​ប្រាប់​ទីភ្នាក់ងារ​ JICA របស់​ជប៉ុន​ពី​ការ​បញ្ចប់ការ​សិក្សា​ផ្លូវជាតិ​​ពីរ​ខ្សែ ដោយ​មួយ​ខ្សែ​ភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ និងមួយ​ខ្សែ​ទៀត​ពី​ខេត្តបាត់ដំបងទៅកាន់ខេត្តសៀមរាប។

លោក​រដ្ឋមន្រ្តី​បាន​បញ្ជាក់ថា ផ្លូវជាតិ​ទាំង​ពីរខ្សែ​ជា​ផ្លូវ​ប្រវត្តិសាស្រ្ត​កាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្តមួយ​​ ចំណេញរាប់​រយគីឡូម៉ែត្រ។

ផ្លូវ​ជាតិ​ថ្មី​ដែល​គ្រោង​សាងសង់​ពី​សៀមរាប​ទៅ​បាត់​ដំបង មានប្រវែង​តែ​ជាង ៧០ គីឡូម៉ែត្រ ជិត​ជាង​ផ្លូវ​ចាស់​ជាង ១០០ គីឡូម៉ែត្រ។ ចំណែក​ផ្លូវ​ជាតិ​ភ្ជាប់ពីផ្លូវជាតិ​លេខ ៦ ក្នុង​ខេត្តកំពង់ធំ ទៅដល់​ស្រុកកំពង់លែង​ខេត្តកំពង់ឆ្នាំង ជាផ្លូវប្រវត្តិសាស្ត្រមិនធ្លាប់មានឆ្លងកាត់កណ្តាលប្រទេសកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រីក៏លើកពី​ការ​​ពង្រីកប្រព័ន្ធ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក ដោយសារ​ទំហំនៃការដឹកជញ្ជូនទំនិញតាមផ្លូវដែកមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ចង់ឃើញការដឹកជញ្ជូនទំនិញតាមផ្លូវដែកនៅកម្ពុជាមានទំហំកាន់តែធំឡើងដើម្បី កាត់បន្ថយការខូចខាតផ្លូវថ្នល់ ខណៈ​ដែល​ក្រសួងកំពុងរៀបចំបញ្ចប់យុទ្ធសាស្ត្រ អភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា ហើយគ្រោងដាក់ជូនប្រមុខរាជរដ្ឋាភិបាលសុំការឯកភាពនាពេលខាងមុខនេះ៕