ជម្លោះ​​ឪពុក​និង​កូន​ ​រឿង​នាំ​សាច់​ជ្រូក​ចូល ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខាតបង់​ប្រាក់​អស់​ជាង ១ ពាន់​លាន​ដុល្លារ

សង្គម​និង​សេដ្ឋកិច្ច អន្តរជាតិ

ក្រុមហ៊ុន WH Group ដែលជា​​ក្រុមហ៊ុន​ផ្គត់ផ្គង់​ និង​ផលិត​សាច់​ជ្រូក​ធំ​បំផុត​ក្នុង​ពិភពលោក ​បាន​រាយការណ៍​ពីការ​ខាតបង់​ថវិកា​រហូត​ដល់ ១,៤ ពាន់​លាន​ដុល្លារ​ឯណោះ​កាលពី​សប្ដាហ៍​មុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រឿងរ៉ាវ​ផ្ដើម​ចេញ​ពីអតីត​ប្រធាន​ក្រុមហ៊ុន Wan Hongjian ​ត្រូវ​បាន​បោះឆ្នោត​ដក​សិទ្ធិ​ជា​ប្រធាន ក្រោយ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ជួប​បញ្ហា​កាលពី​ខែមិថុនា ប៉ុន្តែ​លោក​បែរ​ជា​ចោទប្រកាន់​ឪពុក Wan Long ដែល​ជា​ស្ថាបនិក WH Group និង​អតីត​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ថា​ ជា​អ្នក​ធ្វើការ​សម្រេចចិត្ត​ខុស​ទៅវិញ​ ទើប​បណ្ដាល​ឲ្យ​ក្រុមហ៊ុន​បាត់​ចំណូល​បែបនេះ។

Wan Long

ក្នុង​ការ​ចោទប្រកាន់់ទៅឪពុក និង​អតីត​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ ដែល​បាន​ព្រម​ឲ្យ​នាំចូល​សាច់​ជ្រូក​ជិត ១០ ម៉ឺន​តោន​ពី​សហរដ្ឋអាមេរិក​ ក្នុង​តម្លៃ​ខ្ពស់​ជាង​ទីផ្សារ​ក្នុង​ស្រុក ដែល​នាំ​ឲ្យ​មាន​ការ​ខាត​បង់​ច្រើន​ជាង ៨០០ លាន​យ័ន ឬ​ប្រមាណ ១២៣,២ លាន​ដុល្លារ។

Wan Hongjian

យ៉ាងណា ការ​ចោទប្រកាន់​ត្រូវ​បាន​ច្រានចោល​ទាំង​ស្រុង​ពី​ថ្នាក់​ចាត់ការ និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ ​ផ្ទុយទៅវិញ​គ្រប់គ្នា​ថែមទាំង​ចោទ​ប្រកាន់​បក​ទៅ​បុរស​វ័យ ៥២ ឆ្នាំ​វិញ​ទៀត ក្រោម​ហេតុផល “និយាយ​មិន​ពិត និង​បំភាន់​ទំនុក​ចិត្ត” កាលពី​ថ្ងៃទី ១៨ សីហា។

យ៉ាងណា ថ្ងៃបន្ទាប់​មក​តម្លៃ​ភាគហ៊ុន WH Group ធ្លាក់ចុះ​រហូត​ដល់ ១១,៣% មក​សល់​ត្រឹម ៥,៩៥ ដុល្លារ​ហុងកុង ឬ​ប្រមាណ ០,៧៥ ដុល្លារ​អាមេរិក ដែល​ធ្វើឲ្យ​ក្រុមហ៊ុន​ខាតបង់​ប្រាក់​រហូត​ដល់ ១១,២ ពាន់​លាន​ដុល្លារ​ហុងកុង ឬ​ប្រមាណ ១,៤៣ ពាន់​លាន​ដុល្លារ​អាមេរិក។

រីឯ​លោក Wan Long វិញ ក៏​សម្រេច​ចុះចេញ​ពី​តំណែង​ជា​ CEO ក្នុង​វ័យ ៨០ ឆ្នាំ​កាលពី​ថ្ងៃទី ១២ សីហា បន្ទាប់​ពី​មាន​រឿងរ៉ាវ​កើតឡើង តែ​លោក​នៅ​ក្ដោបក្ដាប់​ចំណែក​ភាគហ៊ុន ២៣,៣៤% និង​នៅ​តែ​ដើរតួ​ជា​ប្រធាន​ជាន់ខ្ពស់​មួយ​រូប​ក្នុង​ក្រុមហ៊ុន​ដដែល។

Guo Lijun

ដោយឡែក កូន​ប្រុស​ម្នាក់​ទៀត Wan Hongwei ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ប្រតិបត្តិ និង​អនុប្រធាន ខណៈ​លោក Guo Lijun ត្រូវ​បាន​ឡើង​តំណែង​ជា CEO វិញ៕

ប្រភព: scmp