កូនចៅចិន​កូន​ចៅ​ខ្មែរ​មួយ​ណា​រៀន​ពូកែ​ជាង?

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

កូនចៅចិន មិនប្រាកដថាសុទ្ធតែពូកែ កូនខ្មែរមិនសុទ្ធតែអន់។ ជាច្រើនជំនាន់មកហើយ គេតែង​តែ​និយាយថា កូនចិនពូកែ កូនខ្មែរមិនសូវជាខ្មេះ ជាពិសេស គេតែងនិយាយថា កូនខ្មែរ ដែល​ជាប់​សែស្រឡាយចិន ឬចិនឆៅ (ចិនសុទ្ធ) ច្រើនតែរៀន និងធ្វើជំនួញជួញដូរពូកែជាងកូនខ្មែរសុទ្ធ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កូនខ្មែរពូកែតែខាងធ្វើការឱ្យគេ តែមិនពូកែខាងធ្វើជំនួញដោយខ្លួនឯង រហូតមានអ្នកខ្លះគិតថា បើ​មាន​កូនប្រុសរៀនបានខ្ពស់ ធ្វើការងារធំ គួរដណ្តឹងកូនស្រីជាកូនចៅចិន ឬបើជាកូនស្រី គួរឱ្យរៀបការជាមួយកូនប្រុស ជាកូនចៅចិន។

ការយល់ឃើញបែបនេះ គឺជាការយល់ខុសមួយ។ ទស្សនៈនេះ គឺមិនត្រឹមត្រូវទាំងស្រុងឡើយ ព្រោះ​ជាទូទៅ ទោះកូនខ្មែរសុទ្ធសាធ ឬកូនខ្មែរកាត់ចិន ដែលមានការតស៊ូ ព្យាយាម អត់ធ្មត់ខ្ពស់ និងចេះ​ចាប់យកឱកាស គឺសុទ្ធតែអាចក្លាយជាអ្នកពូកែរកស៊ីបានដូចគ្នា។ ភាពប៉ិន​ប្រសប់ក្នុងការ​ធ្វើ​ជំនួញ ឬ​អាជីវកម្មរបស់មនុស្សម្នាក់ៗ គឺមិនអាស្រ័យលើកត្តាជាតិសាសន៍ ឬតំណពូជនោះទេ។

ជាតិ​សាសន៍​ណា ក៏ដូចជាតិសាសន៍ណាដែរ ប្រសិនបើទទួលបាន​ការបណ្ដុះបណ្ដាល​ពី​របៀប​ធ្វើ​ជំនួញ​ពីក្មេង ឬធ្លាប់រស់នៅក្នុងពិភពអ្នកជំនួញ បូករួមទំាងទទួលបានការសិក្សាអប់រំខ្ពង់ខ្ពស់ លើ​ជំនាញ ពាក់ព័ន្ធនឹងការរកទទួលទានពួកគេសុទ្ធតែអាចក្លាយជាអ្នកពូកែធ្វើជំនួញដូចគ្នា។ផ្ទុយ​ទៅ​វិញ ប្រសិនបើកូនចិនសុទ្ធសាធ ឬកូនខ្មែរកាត់ចិន ពុំទទួល​បានការអប់រំ​លើ​ផ្នែក​ធ្វើ​ជំនួញ​ពី​ក្មេង​មកទេ ឬពុំ​បានឈ្វេងយល់ពីជំនួញឱ្យបានទូលំទូលាយ ពុំមានបទពិសោធលើវិថីជំនួញ ឬពុំ​បាន​រៀនសូត្រជ្រៅជ្រះលើជំនាញរបស់ខ្លួន គឺពួកគេមិនពូកែរកស៊ីដូចគ្នា៕

ខ្លឹមសារ​ទាំង​ស្រុង ដោយ​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី