ចាញ់ប្រកួតចុងក្រោយ Pacquiao បង្ហើប​ថា​ ការ​ចូលនិវត្តន៍​ពី​ប្រដាល់​នៅ​មិន​ឆ្ងាយ​ឡើយ

អន្តរជាតិ
702 Shares

ការប្រកួត​រវាង​អ្នកប្រដាល់ Manny Pacquiao និង Yordenis Ugas បាន​បញ្ចប់​ជា​ស្ថាពរ ខណៈ​ Ugas ជា​អ្នកទទួល​ជ័យជម្នះ​ដោយ​បាន​ពិន្ទុ​ខ្ពស់​ជាង​អ្នកប្រដាល់​ហ្វីលីពីន​។

អ្នកប្រដាល់ Pacquiao ក៏បាន​សារភាព​ក្រោយ​ចប់​ការប្រកួត​ដែរ​ថា គ្រាន់តែ​ចាប់ផ្ដើម​ចូល​ទឹក​ទី ២ ភ្លាម​ លោក​មាន​អារម្មណ៍​ថា រមួល​ក្រពើ​បាត់​ទៅ​ហើយ និង​បាន​បង្ហើប​ថា ការ​ចូលនិវត្តន៍​ពី​សង្វៀន​គឺ​មិនយូរ​ឡើយ។

យ៉ាងណា​រឿង​ដែល​អ្នកគាំទ្រ​កំពុង​បារម្ភ​ពេលនេះ​គឺ ពួកគេ​ដឹង​ថា Pacquiao មាន​របួស​ត្រង់​ភ្នែក​រហូត​ដល់​ពាក់​វ៉ែនតា​ខ្មៅ​ពេល​ផ្ដល់​កិច្ច​សម្ភាសន៍​​ទៀត តែ​ពួកគេ​មិន​ដឹង​ទេ​ថា របួស​នោះ​មាន​កម្រិត​ធ្ងន់​កម្រិត​ណា រហូត​ដល់​ឃើញ​វីដេអូ​ប្រពន្ធ​របស់​បុរស​វ័យ ៤២ ឆ្នាំ​បង្ហោះ​នៅ​លើ Instagram របស់​អ្នកនាង។

ក្នុង​វីដេអូ​មួយ​នោះ អ្នកស្រី​កំពុង​បញ្ចុក​អាហារ​ដល់​ប្ដី ដែល​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ដោយ​បើក​ភ្នែក​សឹង​មិន​រួច ដូច្នេះ​អ្នកគាំទ្រ​ប្រហែល​ជា​នឹង​ទទួល​បាន​ដំណឹង​ពី​ការ​ព្យួរ​ហ្កង់​ពី​សង្វៀន​របស់​អ្នកប្រដាល់​ហ្វីលីពីន​នា​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ជាមិនខាន​។

ក្រោយ​ពី​ចប់​ការប្រកួត​ដំបូង​ បន្ទាប់​ពី​សម្រាក​ពី​សង្វៀន​អស់​រយៈពេល​ជាង ២ ឆ្នាំ​ Pacquiao បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ “នៅ​ថ្ងៃ​អនាគត អ្នក​ប្រហែល​នឹង​មិន​ឃើញ Manny Pacquiao ឡើង​វាយ​លើ​សង្វៀន​ម្ដងទៀត​ឡើយ”។

“ខ្ញុំ​មិន​ប្រាកដ​ចិត្ត​ឡើយ តែ​គ្រាន់តែ​ដឹង​ថា រយៈ​ពេល​ប៉ុន្មាន​ទសវត្ស​នេះ ខ្ញុំ​ពិតជា​សប្បាយ​ជាមួយ​នឹង​អ្វី​ដែល​ខ្ញុំ​សម្រេច​បាន​នៅ​ក្នុង​វិស័យ​ប្រដាល់​នេះ​ណាស់។ ខ្ញុំ​បាន​បង្កើត​កំណត់ត្រា និង​បាន​ជួយ​ឲ្យ​វិស័យ​ប្រដាល់​ឡើង​មក​ដល់​កម្រិត​កំពូល តែ​អ្វី​ដែល​កាន់តែ​ពិសេស គឺ​បាន​លើក​មុខមាត់​ប្រទេស​ខ្ញុំ និង​ប្រជាជន​ហ្វីលីពីន​តែ​ម្ដង”៕

ប្រភព: Metro

ចាញ់ប្រកួតចុងក្រោយ Pacquiao បង្ហើប​ថា​ ការ​ចូលនិវត្តន៍​ពី​ប្រដាល់​នៅ​មិន​ឆ្ងាយ​ឡើយ
702 Shares