ល្បី​មួយ​ឆាវ ប្អូនប្រុញ​សំណាង​ខ្ពស់ ​បាន​កាដូ​រថយន្តទំនើប​មួយ​គ្រឿង ពី​ឧកញ៉ា​ម្ចាស់​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ

ជុំវិញ​ឧកញ៉ា

ពិតជាសំណាងមេីលមិនឃេីញមែនប្អូនប្រុញ ទទួលបានកាដូរធំពីឧកញ៉ា អ៊ុច ​សម្បត្តិ និង​លោកជំទាវ ហ៊ឹម សុភ័ក្រ ម្ចាស់​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ ជាមួយរថយន្តទំនេីបមួយគ្រឿង ជូនប្អូនងាយស្រួលក្នុងការធ្វេីដំណើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទឹកចឹត្តរបស់លោកទាំងពីរពិតជាធំធេងណាស់ និង​ពិតជារំភេីបជំនួសប្អូនប្រុញកាន់តែជោគជ័យ ជាពិសេសគឺការផលិតវីដេអូ កំប្លែង ពីផលិតផលក្រុមហ៊ុនគ្រួសារកក់ក្តៅ។

ប្អូនប្រុញដែលជាតារាសម្ដែងវ័យក្មេងមកពីស្រុកស្រែ តែងតែផលិតវិឌីអូកំប្លុកកំប្លែងតាមបណ្ដាញសង្គម Facebook និង Youtube។ ដោយសារ​មើលឃើញ​ពីសមត្ថភាពព​និង​​ភាព​លេចធ្លោពី​ភាព​កំប្លុកកំប្លែងរបស់​ប្អូនប្រុញ​ ​​ក្រុមហ៊ុន​គ្រួសារកក់ក្តៅ​របស់​ឧកញ៉ា អ៊ុច សម្បត្តិ បាន​ចុះកុងត្រាការងារ​​ជាមួយ​តារា​កំប្លែងវ័យក្មេងរូប​នេះ ដើម្បីផលិតវិឌីអូរយះពេលមួយឆ្នាំពេញជូនក្រុមហ៊ុន៕