ឧកញ៉ា នួន អក បង្ហាញ ៤ចំណុច ដើម្បី​គេចផុតពីភាពខ្ចិលច្រអូស

ជុំវិញ​ឧកញ៉ា
173 Shares

ភាព​ខ្ជិលច្រអូស គឺជា​ទម្លាប់​អាក្រក់​មួយ​របស់​មនុស្ស​គ្រប់រូប ហើយ​ភាព​ខ្ជិល​របស់​មនុស្ស​ខ្លួនឯង​នេះដែរ​នឹង​អាច​ខ្លាច​ជា ជំងឺ​រ៉ាំរ៉ៃ​ប្រចាំ​ក្នុង​ចិត្ត​អ្នក ដែល​វា​នឹង​រារាំង​អ្នក ពី​ការធ្វើ​អ្វីមួយ ឬ ការចង់​សម្រេច​គោលដៅ​អ្វីមួយ​របស់​អ្នក ។ ដូច្នេះ​នេះ​ជា​បញ្ហា​ដែល​អ្នក​គួរ​មាន​វិធីសាស្ត្រ​ដោះស្រាយ​ឲ្យ​បាន​ឆាប់រហ័ស​ដើម្បី​បញ្ចៀស​ខ្លួនឯង​ឲ្យ​ឆ្ងាយ​ពី​ជំងឺ​ខ្ជិល ។ ចូរ​សាក​អនុវត្ត​គន្លឹះ​សាមញ្ញ​ទាំង​៤ ខាងក្រោម​នេះ​ប្រហែលជា​អាចជួយ​អ្នក​ឲ្យ​គេចផុត​ខ្លះៗ​ពី​ជំងឺ​ខ្ជិល​។

១/ បង្កើត​ការលើកទឹកចិត្ត​ឲ្យ​ខ្លួនឯង​

​ហេតុផល​ដ៏​សាមញ្ញ​មួយ​ដែល​ធ្វើ​ឲ្យ​ខ្លួន​អ្នក​ក្លាយជា​មនុស្ស​ខ្ជិលច្រអូស​គឺ​ខ្វះ​ការលើកទឹកចិត្ត នៅពេល​អ្នក​ខ្វះ​ការលើកទឹកចិត្ត​នៅពេល​ធ្វើ​អ្វីមួយ អ្នក​អាច​នឹង​អាច​ទុក​ការងារ​អ្វីមួយ​ដែល​អ្នក​ចង់​នោះ​ចោល​ដោយ​អ្នក​អាច​គិតថា​វា​គ្មាន​សារសំខាន់​។ ដូច្នេះ​ការបង្កើត ការលើកទឹកចិត្ត​សម្រាប់​ខ្លួនឯង ជាសំខាន់​នឹងមាន​តម្លៃ​បំផុត​ដើម្បី​ធ្វើ​ឲ្យ​ខ្លួនឯង​ទទួលបាន​អ្វីមួយ​ដែល​ចង់បាន​។ ​មាន​ច្រើន​របៀប​ណាស់​ក្នុងការ​លើកទឹកចិត្ត​ខ្លួនឯង​ដូចជា​ការ​រំលឹក​ខ្លួនឯង​នូវ​គោលបំណង​ដែល​ខ្លួន​ចង់បាន សម្លឹងមើល​បុគ្គល​ដែល​នៅ​ជុំវិញ​ខ្លួនឯង ដោយ​ពួកគេ​សុទ្ធតែ​មនុស្ស​ពូកែ​នឹង​ជោគជ័យ​ជាដើម​។

២/ ព្យាយាម​ដើរ​ម្ដង​មួយ​ជំហានៗ

​កំហុស​មួយ​ដ៏​ធំ​នៃ​មនុស្ស​យើង​គ្រប់រូប​នៃ​មនុស្ស​យើង​គឺ​ការព្យាយាម​ធ្វើ​កិច្ចការ​ច្រើន​នូវពេល​តែមួយ ទោះបីជា​អ្នកមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ធ្វើ​កិច្ចការ​ច្រើន​ក្នុងពេល​តែមួយ ដែល​វា​អាចជួយ​សន្សំសំចៃ​ពេល​របស់​អ្នក​ក៏ដោយ ប៉ុន្តែ​បញ្ហា​នូវតែមាន​។ ការធ្វើ​ដូចនេះ​អ្នក​មិនអាច​មើលឃើញ​នូវ​កិច្ច​ការដែល​អ្នកធ្វើ​គ្រប់​ជ្រុងជ្រោយ​បាន​នោះទេ ដែល​ពេលនោះ​ហើយ​អ្នក​នឹងមាន​អារម្មណ៍​ថា​ធុញទ្រាន់ នឹង​ចាប់ផ្ដើម​លេចឡើង​ពី​ក្នុង​ខ្លួន​អ្នក ដែល​អាចធ្វើ​ឲ្យ​អ្នក​បោះបង់ចោល​ទៅវិញ​នូវ​អ្វីដែល​អ្នក​ចង់​ធ្វើ​។

​ដូច្នេះ​ការដើរ​ម្តង​មួយ​ជំហាន​ជា​វិធីសាស្ត្រ​មួយ​ដ៏​ល្អ​ដែល​អាច​ឲ្យ​អ្នកមាន​ពេល​គ្រប់គ្រាន់​ដើម្បី​ធ្វើ​វា​ទោះបីជា​វា​យូរ​នឹង​ទទួលបាន​ជោគជ័យ តែ​វា​ក៏​មិនឆាប់​នឹង​បរាជ័យ​ដែរ ដែល​នេះ​ដូច​អ្វីដែល​គេ​តែង​និយាយថា ខ្ញុំ​ដើរ​យឺត ប៉ុន្តែ​ខ្ញុំ​មិនដែល​ដើរ​ថយក្រោយ​នោះទេ​។

៣/ ព្យាយាម​បែងចែក​ការងារ​ពី​ធំ​ទៅជា​បំណែក​តូចៗ​

​មូលហេតុ​ដ៏​សាមញ្ញ​ដែល​អាច​នឹងធ្វើ​ឲ្យ​អ្នក​បង្អង់​ពេល​ក្នុង​ការធ្វើ​កិច្ចការ​អ្វីមួយ​គឺ​បណ្ដាលមកពី​កិច្ចការ​នោះ​លំបាក​ពេក ឬ ចំណាយពេល​យូរពេក​ដើម្បី​ធ្វើ​វា​។ ប្រសិនបើ​ដូច្នេះ​ពិតមែន អ្នក​អាច​បំបែក​កិច្ចការ​ទាំងនោះ​ឲ្យ​ទៅជា​ផ្នែក​តូចៗ ដែល​វិធី​មួយ​នេះ​ជួយ​អ្នក​ឲ្យ​មាន​ភាពងាយស្រួល​ដើម្បី​បញ្ចប់​វា​។

៤/ ត្រូវ​ចេះ​រៀបចំ​យុទ្ធសាស្ត្រ​សម្រាប់​ការងារ​ខ្លួនឯង​

​ការចេះ​រៀបចំ​យុទ្ធសាស្ត្រ​ដើម្បី​ធ្វើ​អ្វីមួយ​ជា​បច្ចេកទេស​ដ៏​មាន​សារប្រយោជន៍​បំផុត​ដើម្បី​ទទួលបាន​ជោគជ័យ ហើយ​វា​ក៏​ជា​វិធី​មួយ​ដែល​ជួយ​ឲ្យ​យើង​យកឈ្នះ​លើ​ភាព​ខ្ជិលច្រអូស​របស់ខ្លួន​ផងដែរ​ព្រោះ​អ្នក​អាច​មើលឃើញ​ផ្លូវ​សម្រាប់​ខ្លួនឯង​ដើរ​ទៅរក​គោលដៅ​របស់​ខ្លួន​រួចហើយ ។​ដូច្នេះ​ការចេះ​រៀបចំ​យុទ្ធសាស្ត្រ​ឲ្យ​ខ្លួនឯង​ក្នុង​ការធ្វើ​អ្វីមួយ នឹង​បង្កើត​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​ចិត្ត​របស់​ខ្លួនឯង និង​ជំរុញ​ឲ្យ​ខ្លួនឯង​ចូលក្នុង​សកម្មភាព​នោះបាន​កាន់តែច្រើន​។


ខ្លឹមសារ​ទាំង​ស្រុង ដោយ​ឧកញ៉ា  នួន អក

ឧកញ៉ា នួន អក បង្ហាញ ៤ចំណុច ដើម្បី​គេចផុតពីភាពខ្ចិលច្រអូស
173 Shares